រថយន្តដឹកទំនិញបញ្ញើបុករថយន្តធុនធំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លា.ប់អ្នកបើកបរនឹងរងរបួសធ្ងន់...!!

ភ្នំពេញទាន់ហេតុការណ៍÷ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញបញ្ញើបុករថយន្តធុនធំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លា.ប់អ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់របួស កាលពីវេលាម៉ោងជាង៤:០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវហាយវេវាងក្រុង ឋិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។


បើតាមប្រភពពីប្រជាពលរដ្ឋថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញបញ្ញើ ពណ៌សលាយលឿង ពាក់ផ្លាកលេខ( ភ្នំពេញ៣F-៨៦០១ )មិនស្គាល់ម៉ាក និងរថយន្តក្រុមហ៊ុនមួយគ្រឿងបានធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិចឆ្ពោះទៅកាន់ក្រុងបាត់ដំបង លុះដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេកភាគីរថយន្តបញ្ញើដឹកទំនិញបានបុករថយន្តធុនធំពាក់ផ្លាកលេខ (ភ្នំពេញ៤A-១៥១៧) មួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹង ចំណែកឯរថយន្តត្រូវបានខូចខាតធ្ងន់ធ្ងរនៅក្បាល់រថយន្ត។

ក្នុងហេតុការណ៍នេះដែរបានធ្វើឲ្យអ្នកបើកបរខាងរថយន្តបញ្ញើដឹកទំនិញស្លាប់នៅនឹងកន្លែងម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ ហេតុការណ៍នេះគួរកត់សម្គាល់សូមបងប្អូនបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសផុតពីការគ្រោះថ្នាក់ជាយក្សថាហេតុ៕





 

Powered by Blogger.