ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកវរសេនីយ៍ទោ ដូង វណ្ឌី ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា
ភ្នំពេញទាន់ហេតុការណ៍÷នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកវរសេនីយ៍ទោ ដូង វណ្ឌី ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ជំនួសលោកវរសេនីយ៍ឯក ហួត ចាន់ធី។
ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ពិធីនេះប្រារព្ធធ្វើនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ព្រមទាំងមានការអញ្ជេីញចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក លោក-លោកស្រី ស្នងការរង នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក អធិការនគរបាលក្រុង-ស្រុកទាំង៥ មេឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្រ្តីនគរបាល ចំណុះអធិការដ្ឋាននគរបាលស្រុកកំពង់សីលា។









Post a Comment