ល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់របស់ស្តេចល្បែងឈ្មោះ ត្នោតជ្រុំ មួយកន្លែង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង ខេត្តបាត់ដំបងកំពុងដំណើរការយ៉ាងសប្បាយ...!!

ខេត្តបាត់ដំបង ÷បុគ្គលដែលមាន រហ័សនាម ត្នោតជ្រុំ ដែរពលរដ្ឋក្នុងខេត្តបាត់ដំបងថា ជាស្តេចក្រាញ់បើកល្បែកសុីសងខុសច្បាប់រាប់សិបឆ្នាំមកនោះគឺមានខ្នងអង្អែករឹងនៅពីក្រោយទើបអាចដំណើរការទៅបានដោយរលូន។


បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋមកថា! លោក ត្នោតជ្រុំ បច្ចុប្បន្នកំពុងបើកល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង ខេត្តបាត់ដំបង ដោយមានមនុស្សប្រុសស្រីចូលលេងយ៉ាងគគ្រឹកគគ្រេង តើលោកវរសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នឹង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹងឬយ៉ាងណា....?។


មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង បានរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធទេ ហើយបើគ្មានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលមាន រហ័សនាម ត្នោតជ្រុំ និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ នៅលើទឹកដី ក្រុងបាត់ដំបង បានឡើយ។


ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងក្នុងទឹកដី ក្រុងបាត់ដំបង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃតែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ ប្រហែល បុគ្គលដែលមាន រហ័សនាម ត្នោតជ្រុំ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។


ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។


(បើយោងតាម គោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង)។

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ នឹងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ 

Powered by Blogger.