ក្រុមជូញដូរគ្រឿងញៀងប្រុស ស្រីចំនួន០៥នាក់ ក្នុងនោះ មានភរិយាមន្ត្រីនគរបាលម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការ
ខេត្តបាត់ដំបង ៖មនុស្សប្រុសស្រីចំនួន០៥នាក់ដែរពាក់ព័ន្ធការជួញដូរគ្រឿងញៀននៅខេត្តបាត់ដំបង ក្នុងនោះក៏មានភរិយាលោកមន្ត្រីនគរបាលម្នាក់ផង។
កាលពីថ្ងៃទី០៥មេសា ក្រោយកម្លាំងជំនាយកងរាជអាវុធបានបញ្ចប់នីតិវិធី សួរនាំ ពាក់ព័ន្ធនឹងសំណុំរឿងជូញដូរគ្រឿងញៀនដោយខុសច្បាប់ ។
១-ឈ្មោះ ចែត ស្រីមុំ ភេទស្រី អាយុ៣២ឆ្ឆ្នាំជាមេខ្លោងដែលមានស្វាមីជាមន្ត្រីនគរបាលឈ្មោះ កោ ស៊ុនកាំង មានតួនាទីនាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង ។រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល។
២-ឈ្មោះ យាន ស្រីនិក ហៅចាន់នី ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិតាគ្រាម ឃុំតាគ្រាមស្រុករតនមណ្ឌល
៣-ឈ្មោះ វ៉ាត ណៃភេទ ប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃពោធ៏ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ៤-ឈ្មោះ មឿន ប៊ុនថនភេទប្រុស អាយុ២៦ឆ្នាំ
មន្ត្រី ជំនាញដកហូតវត្ថុតាងបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន៥៨កញ្ចប់ មានទម្ងន់២១,៦៥ក្រាម ម៉ូតូដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសចំនួន០២គ្រឿង និង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
ចំណែកលោក សូ ឌី ប្រធានមន្ទីរប្រឆាំងបទល្មើសនៃបញ្ជាការ
កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ពេលនេះ ជនសង្ស័យទាំង០៥នាក់ កំពុងស្ថិតក្នុងដៃតុលាការចាត់ការតាមនីតិវិធីបន្ត៕





Post a Comment