ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចូលរួមប្រជុំកិច្ចពិភាក្សាអំពី សំណុំរឿងរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ
ភ្នំពេញទាន់ហេតុការណ៍÷លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចូលរួមប្រជុំនៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នឹងបានរៀបចំកិច្ចប្រជុំពិភាក្សាអំពី សំណុំរឿងរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងអនុវត្តបទបញ្ជារាជរដ្ឋាភិបាលចំពោះការទិន្ទ្រានដីរដ្ឋ ផ្អែកតាមស្មារតីអង្គប្រជុំថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន សមាសភាពចូលរួមពីតំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល តំណាងក្រសួងបរិស្ថាន តំណាងអគ្គស្នងការនគរបាលជាតិ និងស្នងការ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ស្នងការរង ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងក្រុមជំនួយការ។
ប្រភព យុទ្ធជន













Post a Comment