រថយន្តដឹក រ៉ែ របស់ ក្រុមហ៊ុន អ្នក ឧកញ្ញា ទ្រីភាព គ្រុប កំពុងរងការរិ:គន់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើលើដងផ្លូវជាតិលេខ២១៣ស្ទើគ្រប់មាត់នៅស្រុករវាង...

ភ្នំពេញទាន់ហេតុការណ៍÷ផ្លូវក្រាលកៅស៊ូមួយខ្សែរកំពុងរងការខូចបាក់ស្រុតទ្រុតទ្រោមក្រោមស្ទើក្លាយជារណ្តៅផ្លុកត្រពាំងខណ: បន្ទាប់ពីរថយន្តដឹករ៉ែរបស់លោកឧកញ្ញា ទីភាពគ្រុបដឹកជញ្ជូនរ៉ែ


ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិឆ្វាំងឃុំ

ឆ្វាំងនិងអ្នករស់នៅតាមបណ្តោយផ្លូវលេខ២១៣ក្នុងស្រុករវាង ខេត្តព្រះវិហារ មានការរអ៊ូរទាំនិងបាននាំគ្នាលើកឡើងថា÷


តាំងពីរថយន្តរបស់ក្រុម ហ៊ុន

លោក ឧកញ្ញាទ្រីភាពគ្រុប ធ្វើការដឹកជញ្ជូនរ៉ែនៅស្រុករវាងបានតែមួយរយ:សោះផ្លូវត្រូវបានខូចខាតបាក់ស្រុតខូងរូង

ស្ទើគ្មានសល់ធ្វើឲ្យពលរដ្ឋពីបាក់ក្នុងការធ្វើដំណើយ៉ាងខ្លាំង។


ប្រភពបន្ថែមថាតាំងពីរថយន្តរបស់ក្រុមហ៊ុនលោកឧញ្ញាទ្រីភាពគ្រុប មកដឹកជញ្ជូនរ៉ែ ពលរដ្ឋអ្នកធ្វើដំណើតាមដងផ្លូវលេខ២១៣បានបង្កគ្រោះថ្នាក់ដួលម៉ូតូជាញឹកញាប់និងមានបងប្អូនប្រជាពលរដ្ឋខ្លះដួលម៉ូតូសន្លប់រហូតដល់ទៅពីម៉ោងក៌មានដែរតែពួកគាត់ចេះតែទ្រាំៗទៅចំណែកអាជ្ញាធរខេត្តព្រះវិហារបានត្រឹមតែលួចមើលតែប៉ុណ្ណុះ។


ជុំវិញរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីតំណាងរបស់ក្រុមហ៊ុនអ្នកឧកញ្ញាទ្រីភាពគ្រុម បានទេដោយគ្មានលេខទូរស័ព្ទ ហើយអង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ហើយអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីតំណាងក្រុមហ៊ុនរៀងរម៉ោងធ្វើការ៕







(វគ្គ១) 

Powered by Blogger.