តើល្បែងស៊ីសងជល់មាន់តាមអនឡាញនិងកន្ទុយលេខឆ្នោត វៀត ណាម រីកដុះដាលគ្រប់សង្កាត់កំពុងពេញនិយមនៅក្នុងក្រុងសៀមរាប របស់លោក(ខ្លា)មានអ្វីពាក់ព័ន្ធនឹងសមត្ថកិច្ចមូលដ្ឋានទើបមិនបង្ក្រាប

ភ្នំពេញទាន់ហេតុការណ៍÷តើលោក(ខ្លា)មេបនល្បែងសុីសង អនឡាញ និង ឆ្នោតវៀតណាម ប្រចាំខេត្តសៀមរាបមានអំណាចធំប៉ុណ្ណាទើបបានជាសមត្ថកិច្ចក្នុងខេត្តគ្រប់ជំនាញស្ថាប័នទាំងអស់មិនហានបង្ក្រាបព្រោះអ្វី...?។


លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ប៉ោ វ៉ាន់និត្យ មេកងរាជអាវុធហត្ថខេត្តមិនមានចំណាត់ការស្បែងសុីសងរបស់លោក(ខ្លា)ក្នុងដែនសមត្ថកិច្ចខ្លួនឡើយលក្ខណ:ល្បែងសុីសងមាន់ជល់តាមអនឡាញឡូតូនិងកន្ទុយលេខឆ្នោតវៀតណាមកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងក្រុងខេត្តសៀមរាប មិនធ្វើការបង្រ្កាប ។




ឬក៏អសមត្ថភាព បង្ក្រាបទៅលើល្បែងស៊ីសងទាំងនោះ ខណៈពលរដ្ឋរងគ្រោះជារៀងរាល់ថ្ងៃ ដោយសារល្បែងស៊ីសងរហ័សនាមលោក(ខ្លា)។


ដែលជាល្បែងស៊ីសងតាមអនឡាញ ប្រភេទឡូតូ និងកន្ទុយលេខឆ្នោតយួនមាន់ជល់តាមអនឡាញ បានកក្រើកឡើងសារជាថ្មី និងកំពុងពេញនិយមក្រោយប្រមុខរាជរដ្ឋាភិបាល បានប្រកាសបិទមួយរយៈកន្លងទៅថ្មីៗនេះ។



ដោយគេសង្កេតឃើញមានទីតាំងល្បែងស៊ីសងឡូតូតាមអនឡាញមាន់ជល់និងកន្ទុយលេខឆ្នោតវៀតណាម គ្រប់ទីកន្លែងតែលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប មិនមានចំណាត់ការក្នុងការ

បង្រ្កាបឡើយ ឬមួយលោក(ខ្លា)មានអំណាចខ្លាំងជាងលោកស្នងការនឹងអភិបាលខេត្តទើបមិនហានបង្ក្រាប។




បើតាមប្រភពបានបង្ហើបឲ្យក្រុមការងារយើងដឹងថា ម្ចាស់ល្បែងគេបានចំណាយប្រាក់ខ្ទង់រាប់មុឺនដុល្លារក្នុងមួយខែៗ ដើម្បីសូកប៉ាន់ក្រោមតុ ជាថ្នូរនិងការមិនបង្ក្រាប និងធ្វើការរុកគួន 

ពីស្ថាប័នពាក់ព័ន្ធនៅក្នុងមូលដ្ឋានទើបម្ចាស់ល្បែងនិមួយៗគេរកសុីប្រកបមុខបរបបើកល្បែងសុីសងប្រមូលលុយពីពលរដ្ឋញៀនល្បែងបានសល់ប្រាក់ក្នុងមួយខែៗរាប់ពាន់រាប់មុឺនដុល្លាតែអាជ្ញាធរនិងសមត្ថកិច្ចមិនខ្វល់ ។ទាំងនេះគួរបញ្ជាក់បានថាហាក់បីដូចជាផ្កើននិងបទបញ្ជាប្រមុខថ្នាក់ដឹកនាំ។



ជុំវិញករណីខាងលើក្រុមការងារយើងតែងតែទំនាក់ទំនងនឹងរាយការណ៍ជូនលោក ដា ចំរើន អអធិការក្រុងនិងលោក តេង ច័ន្ទណាត ស្នងការ

រដ្ឋាននគរបាលខេត្តសៀមរាប។

នាពេលកន្លងមកដែរហើយលោកតែងតែឆ្លើយដោះសារថាចាំឲ្យកំលាំងចុះទៅពិនិត្យ តែពាក្យទាំងនេះគ្រាន់តែជាពាក្យដោះសារបស់សមត្ថកិច្ចក្នុងមូលដ្ឋានតែប៉ុណ្ណោះ នេះសរបញ្ជាក់ឲ្យឃើញថាលោក ដា ចំរើន អធិការក្រុងនិងលោក តេងច័ន្ទណាត កំពុងផ្កើនទៅនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលល្បែងសុីសងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតែមិនមានចំណាត់ការក្នុងការបង្រ្កាបឡើយ ។


ប្រជាពលរដ្ឋដាក់ជាសំណួរទៅសមត្ថកិច្ចក្នុងខេត្តសៀមរាបថាឯកណាទៅ(ភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច)ឬមួយអស់លោកចង់ទុកឲ្យភ្ញៀវជាតិនិងអន្តជាតិចូលមកកំសាន្តក្នុងខេត្តសៀមរាបដ៏ល្អផូផង ក្នុងដែនអង្គរយើងឃើញថាមានល្បែងដ៏សម្បើមមហិមាក្នុងខេត្តទាំងមូល ប្រជាពលរដ្ឋសូមសុំណូមពរទៅដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាបសូមមេត្តាជួយដាក់សមត្ថកិច្ចជំនាញផងទាន៕

Powered by Blogger.