ល្បែងសុីសងអនឡាញ បៀរ ឆ្នោតវៀតណាម ក្នុងក្រុងខេត្តសៀមរាប បច្ចុប្បន្នកំពុងរីកដូចផ្សិតអាជ្ញាធរមូលរក្សាភាពស្ងៀមស្ងាត់

ភ្នំពេញទាន់ហេតុការណ៍÷តើខេត្តសៀមរាបហេតុអ្វីក៏សំបូរទីតាំងល្បែងសុីសងជល់មាន់ តាមអនឡាញ បៀរ និងឆ្នោតវៀតណាមខុសច្បាប់ ជាច្រើនកន្លែងកំពុងរីកដូចផ្សិតនារដូវ វស្សាអីអឹង.។


 

ហើយល្បែងសុីសងទាំងនោះបច្ចុប្បន្នកំពុងជ្រកក្រោមក្លឹបកីឡាបាល់ទះក្រុងអង្គរ ដែរមានយីហោ{8888}មួយកន្លែងស្ថិតក្នុង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប បានបើកលេងជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាបឬម្ចាស់បនល្បែងស៊ីសងចេះមន្តអាគមទេដឹង...?




មានសេចក្តីរាយការណ៍មកថា: ឈ្មោះ{តា ស}ឬហៅ តាទន្លេ )ជាម្ចាស់ទីតាំងបនល្បែងសុីសងជល់មាន់ តាមអនឡាញ បៀរ និងអាប៉ោង ខុសច្បាប់ ដែលជ្រកក្រោមក្លឹបកីឡាបាល់ទះ ហៅថា{8888}មួយកន្លែងស្ថិតនៅក្រោយស្តាតចាស់ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្កុំ ក្រុង ខេត្តសៀមរាប កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាបឡើយ! សង្ស័យជាឆ្នាំងបាយ របស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង!


សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូរទាំងប្រទេស ដោយគ្មានការលើកលែង...(រាជរដ្ឋាបាលភិបាល )បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។


នៅឡើយតែទីតាំងបនល្បែងស៊ីសងជល់មាន់ តាមអនឡាញ បៀរ និងអាប៉ោង ខុសច្បាប់ ដែលជ្រកក្រោមក្លឹបកីឡាបាល់ទះ ក្រុងសៀមរាប ហៅ{8888}មួយកន្លែងស្ថិតក្នុង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បើកលេងយ៉ាងពពាក់ពពូន ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការបង្ក្រាបឡើយ! ដូចជាត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្រ្ចាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។


ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ បៀរ និងអាប៉ោង ខុសច្បាប់ ដែលជ្រកក្រោមក្លឹបកីឡាបាល់ទះ ក្រុងអង្គរ ហៅ{8888} ដែលស្ថិតក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។

អាស័យហេតុ!នេះ ទើបប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូរទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាពិសេស លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប សូមមេត្តាចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប!ទីតាំងបនល្បែងសុីសងជល់មាន់ បៀរ និងអាប៉ោង ខុសច្បាប់ ដែលជ្រកក្រោមក្លឹបកីឡាបាល់ទះ ក្រុងសៀមរាប ហៅ{8888} ខាងលើនេះផង។

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ

Powered by Blogger.