កម្មវិធីបើកការប្រកួតបាល់ទាត់មិត្តភាពយុវជនស្រុកព្រៃឈរ ពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ ទទួលបន្ទុករួមការងារយុវជន និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល
ភ្នំពេញទាន់ហេតុការណ៍÷ថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល, អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ទទួលបន្ទុករួមការងារយុវជន បានអញ្ជើញចូលរួមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពយុវជនស្រុកព្រៃឈរ ពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។
ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហេង ណន អនុប្រធានក្រុមការងារប្រចាំការទទួលការងារយុវជន ឯកឧត្តម រាជ រ៉ា តំណាងក្រុមការងារចុះជួយស្រុក ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា និងយុវជនចូលរួមប្រកួតទាំង ២០ក្រុម មកពីបណ្តាឃុំទាំង ១៥។ បន្ទាប់ពីបើកកម្មវិធីរួចគណៈអធិបតី ក៏បានបន្តអញ្ជើញចូលរួមទស្សនាការប្រកួតរវាងយុវជនឃុំចំនួន២ក្រុមផងដែរ៕














































Post a Comment