របងថ្មរបស់លោក ងួន ប៉ាវ សាងសង់រំលោភផ្លូវដែក ត្រូវលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ឲ្យរុះរើជាបន្ទាន់ !!!

ភ្នំពេញទាន់ហេតុការណ៍៖ម្ចាស់សាងសង់របងថ្មដែរមានឈ្មោះបោះសំឡេងនឹងជាបុង្គលមានឥទ្ធិពលម្នាក់ដែរគេស្គាល់ឈ្មោះថា ងួន ប៉ាវ បច្ចុប្បន្នកំពុងសាងសង់របងថ្មរំលោភលើផ្លូវដែកនៅចំនុចផ្សារ​កណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ជូនលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ថាមានករណីសាងសង់របងថ្ម ចំងាយពីផ្លូវដែក២ម៉ែត្រ ភ្លាមនោះកាលពីព្រឹកថ្ងៃអាទិត្យ ៤ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

លោកក៏បានចាត់លោក មាស សំណាង អភិបាលរងក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីជំនាញការិយាល័យរដ្ឋបាលក្រុង សហការជាមួយ អាជ្ញាធរមូលដ្ឋានសង្កាត់ និង អង្គភាពភូមិ ចុះហាមឃាត់មិនឲ្យបន្តការសាងសង់ របងថ្ម និងដាក់បទបញ្ជារដាច់ខាតត្រូវរុះរើជាបន្ទាន់៕













ព័ត៌មានបឋមអង្គភាពយើងខ្ញុំនឹងបន្តលេខក្រោយ 

Powered by Blogger.