សម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលា រវាងប្រជាពលរដ្ឋទូទាំងខេត្តកំពតដែលជាប់ពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន ប្រមាណ៣,០០០ជាងនាក់ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត
ភ្នំពេញទាន់ហេតុការណ៍÷ថ្ងៃសៅរ៍ ៣ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នាវេលាម៉ោង៨.០០នាទីព្រឹក នៅវត្តអង្គឈូក ស្ថិតនៅ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត មានការរៀបចំដោះស្រាយសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលារវាងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន រៀលធី ប្រមាណ៣,០០០ជាងនាក់។
ក្រោមការដឹកនាំនិងសម្របសម្រួលផ្ទាល់ពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈក្រុងស្រុកទាំង៩ អស់លោកលោក ស្រីតំណាងមន្ទីរនៃពាក់ព័ន្ធជាវិញខេត្ត ចៅសង្កាត់និងមេឃុំគ្រប់ឃុំសង្កាត់ក្នុងខេត្តកំពត តំណាងមីក្រូហិរញ្ញវត្ថុនិង លោកនាយកក្រុមហ៊ុន ជា សារ៉ន និងសហការី និងមានការរក្សាការពារនិងសណ្តាប់ធ្នាប់សន្តិសុខ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត។
សូមបញ្ជាក់ថា ករណីវិវាទនេះគឺកើតឡើងដោយប្រជាពលរដ្ឋបានកម្ចីលុយពីធនាគារឯកជន និង មីក្រូហិរញ្ញវត្ថុនិងមានប្រាក់ផ្ទាល់ខ្លួនបន្តិចបន្តូច ដើម្បីមកទិញដីឡូត៍និងវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន រៀលធី។











Post a Comment