គ្រឿងញៀនជាច្រើនត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង មហា ចុះបង្ក្រាបទ្រង់ទ្រាយធំ

ខេត្តតាកែវ÷លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនឹងដោយមានការសម្របសម្រួល ពីលោក សុឹម ជុំ សុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ។

ក្នុងការចុះប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀននៅចំណុច ភូមិ ត្រពាំងខ្ចៅ ឃុំរាមអណ្ដើកស្រុកគីរីវង់ ខេត្តតាកែវ។ កាលពីថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២២ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយ កងរាជអាវុធហត្ថស្រុកគីរីវង់ ដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស។

ព្រមទាំងបានឃាត់ខ្លួនជនសង្ស័័យបានចំនួន០៤នាក់ ( ប្រុស ០៣ ស្រី០១នាក់)រួមនឹងវត្ថុតាង÷ 

១.ឈ្មោះ គឹម លីហួរ ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ (មុខរបរមិនពិតប្រាកដ) ជាអ្នកជួញដូរគ្រឿងញៀននិងរក្សាទុក ប្រើប្រាស់

២.ឈ្មោះ រិន ស្រីលយ័ ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងក្រអូប ( ត្រូវជាប្រពន្ធ ) អ្នកទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។

៣.ឈ្មោះ អុិត សំអាត ភេទប្រុសអាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ ( ប្រើប្រាស់) រស់ភូមិ ត្រពាំងរុង ឃុំ រាមអណ្ដើក ស្រុកគីរីវង់ តាកែវ ។

៤.ឈ្មោះ ធាន ឧត្តម ភេទប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ប្រើប្រាស់ ) រស់នៅភូមិ គោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ។




វត្ថុតាងរួមមាន:

ម្សៅក្រាមពណ៏សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម

( ថ្លឹងទាំងសំបក់ថង់ )

- ថ្នាំគ្រាប់ប្រភេទ WY ពណ៍ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម ( ថ្លឹងទាំងសំបក់ថង់ ) ។

នឹងប្រាក់ដុល្លាចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិក ) ប្រាក់រៀល ២,៦៥៥,០០០រៀល ( ពីរលានហុកសិបប្រាំមុឺនប្រាំពាន់រៀល )។






ដបទឹកសុទ្ធធំចំនួន០១( មានផ្ទុកដោយទឹកសារធាតុញៀន )

ទូរស័ព្ទចំនួន ០៣គ្រឿង

(ម៉ាកViVO,iPhne,iphone11ProMaX)

ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៍ សលាយខៀវ ស្លាកលេខតាកែវ 1Y2809

សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

ជនសង្ស័យទាំងបួននាក់បានធ្វើតេសទឹកនោមរកសារធាតុញៀន

លទ្ធផល:វិជ្ជមាន ០៣នាក់( ប្រុស)ទាំងអស់

អវិជ្ជមាន០១នាក់ (ស្រី)

លទ្ធផលតេស្តរកជម្ងឺកូវីត ( អវិជ្ជមាន)





បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្ត នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមតាមនីតិវិធីច្បាប់៕ 

Powered by Blogger.