ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបង្ហាញរូបភាពមុខសញ្ញាដែល​មានជំ​នា​ញលូកហោប៉ៅនិងឆក់ទ្រព្យ​ស​ម្បត្តិនៅតាមទីកន្លែងប្រារព្វពិធី​បុណ្យនានា នាពេលកន្លងទៅ

បាត់ដំបង÷បើតាមការបង្ហោះរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់​​ដំបង មាន​កិត្តិយសសូមគោរពជម្រាបជូនសាធារ​ណ​ជន អ្នកនិយម​ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ពិធីបុណ្យអុំទូកបណ្តែតប្រទីបដែ​ល​នឹងប្រារព្វធ្វើនៅក្រុងបាត់ដំបង ចាប់ពីថ្ងៃទី ៩និងទី១០ ខែ តុលាឆ្នាំ២​០២២ ខាងមុខ​នេះ ជាការកត់សម្គាល់ចាប់តាំងថ្ងៃទី៤ខែ តុ​លា ឆ្នាំ២០២២ រហូតមក​ដល់ថ្ងៃនេះ ឃើញថា ប្រជាពលរដ្ឋជិត ឆ្ងាយបានអញ្ជើញមកកំ​សាន្តសប្បាយនៅក្នុងក្រុងបាត់ដំបងពិ​សេ​ស​ការទស្សនានៅ​តាមស្តង់ពិព៌ណស្តង់លក់ ទំនិញនានា ឬទីកន្លែងកំសាន្តសប្បាយដទៃ​ទៀតយ៉ាងច្រេីនកុះករ។



ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោម ការដឹក​នាំបញ្ជាផ្ទាល់ពី​លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន្ត ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ​បង បានធ្វើការសហការយ៉ាងជិត​ស្និទ្ធ​ជា​មួយសមត្ថកិច្ច​ អាជ្ញាធរពាក់ព័ន្ធ ដែលមាន​ភារកិច្ចការពារសន្តិ សុខ​សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យនេះ បានយ៉ាងល្អប្រសើរ ពុំមាន​ករណីបទល្មើសណាមួយកើត ឡើងគួរ​ឱ្យកត់សម្គាល់នោះទេ ហើយទិដ្ឋភាពនេះបានបង្កលក្ខណៈយ៉ាងរលូន​ដល់មហាជន​លោក ធ្វើដំណើរកំសា​ន្ត​សប្បាយនៅក្នុងពិធីដ៏ឱឡាឬកនេះ ទាំងពេលថ្ងៃនិងពេលរាត្រី ។





ដើម្បីជាវិធានការបង្ការទប់ស្កាត់ទុកជាមុនចំពោះករណីល្មើសច្បាប់ផ្សេងៗដែល អា​ច​នឹងកើតមានឡើង ដោយករណី(លូក​ហោ​ប៉ៅ ឬឆក់ទ្រព្យ​សម្បត្តិ)ក្នុងពិធីនេះ ក្រុមការ​ងារសូមធ្វើការ បង្ហា​ញជូននូវមុខសញ្ញាមួយចំនួន ដែលពួកគាត់ធ្លាប់តែមានវត្តមាន​នៅ​ក្នុងពិធី​បុណ្យធំៗ ដែលរៀបចំប្រារព្វធ្វើ នៅ​តាមបណ្តារាជធានី ខេត្ត ជូនម​ហាជនទូទៅ​លោកបានជ្រាបនិងមានការប្រុង​ប្រ​យ័​​ត្ន ឬ​ការពារនូវទ្រព្យសម្បត្តិ ផ្ទាល់​ខ្លួននៅពេលដែលធ្វើអញ្ជេីញចូលទៅកន្លែងប្រមូលផ្តុំមាន​មនុស្សច្រើន ។









ក្នុងករណីមានការសង័្សយចំពោះបញ្ហាអស​ន្តិសុខណាមួយសូមផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ច ដែលនៅប្រចាំការជិតបំផុត ឬផ្តល់ព័ត៌មានមកសមត្ថកិច្ចតាមរយៈទូរ​ស័​ព្ទ​ ចំនួន ០៤ខ្សែដេីម្បីសមត្ថកិច្ចចាត់វិ​ធានការ​បានទាន់ពេលវេលាគឺ៖











-លេខ117(ប្រចាំបញ្ជារបស់ស្នងការដ្ឋាន)

-លេខ012596066ឬ0977067666​(ស្នងការរងទទួលផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ)

-លេខ 092935544(នាយការិ​យា​ល័យនគរបាលព្រហ្មទ័ណ្ឌកម្រិត​ស្រាល)

សូមអរគុណ។(រូបភាពនាយកដ្ឋានជំនាញ​-ផែនការងារ/ព្រហ្មទ័ណ្ឌ-ក្រុមការងារប្រតិកម្មរហ័ស)By kosal!@@@ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នអោយខ្ពស់នៅពេលបងប្អូនដើរកំសាន្តនៅកន្លែងនានាជាសេសរដូវបុណ្យ៕

Powered by Blogger.