ឧត្តមមន្ដ្រី « ជោគជ័យ » ក្នុងតំណែងនៅក្រសួងយុត្តិធម៌ ❗👉 រយៈពេលេជាង១០ឆ្នាំ ឯកឧត្តម កើត រិទ្ធ ទទួលបានមុខតំណែងតាមលំដាប់លំដោយពី អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ដល់ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌
👉 ឯកឧត្តម កើត រិទ្ធ អាយុ៤៣ឆ្នាំ អតីតក្របខ័ណ្ឌមន្ដ្រីរាជការក្រសួងអប់រំ យុវជន និងកីឡា ( ២០០៣-២០០៥ ) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ( ២០០៥-២០១២ ) ធ្លាប់ទទួលបានការតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩០៧/៤០៨ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៧ និងទទួលបានការតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ សាជាថ្មី ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៧ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ( ពេលបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៤ នៃរដ្ឋសភា ) ។
👉 លុះដល់ពេលបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ឯកឧត្តម កើត រិទ្ធ ក៏ទទួលបានការតែងតាំងជា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ពេលបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា អំឡុងខែកញ្ញា ឆ្នាំ២០១៨ ។
👉 ក្រោយពេល រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដំណើរការបានប្រមាណជិត២ឆ្នាំ ឯកឧត្តម កើត រិទ្ធ ក៏ទទួលបានការតែងតាំងជា
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ទល់បច្ចុប្បន្ន ៕





Post a Comment