ក្រសួងអប់រំ ដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ក្នុងកម្មវិធីសិក្សាគោល ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ
ក្រសួងអប់រំបានដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ ឥរិយាបថវិជ្ជមាន និងបំណិនចាំបាច់សម្រាប់ការថែទាំសុខភាពខ្លួនដែលមានសមាសភាគចំនួន៦ រួមមាន៖
១. សុខភាពបឋម
២. សុខភាពផ្លូវចិត្ត
៣. សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ
៤. សុខភាព និងបរិស្ថាន
៥. សុខភាព និងជំនឿ
៦. សុខភាព និងសេដ្ឋកិច្ច។
ការដាក់បញ្ចូលមុខវិជ្ជានេះ ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បីអប់រំពលរដ្ឋឱ្យមានលក្ខណសម្បតិ្តពេញលេញ មានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការសេ្នហាជាតិ ព្រមទាំងជួយស្មារតីដល់ប្អូនៗផងដែរ។



Post a Comment