មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ÷ ថ្ងៃព្រហស្បតិ៍ ០៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ជឹម ប៑ុនអានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យលោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាការផ្នែកសឹករងប៉ោយប៉ែត



បានដឹកនាំកម្លាំង ចំនួន ២០នាក់ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែតនិងកងកម្លាំង

នគរបាលការពារព្រំដែនគោកលេខ៨៩១ ដេីម្បី ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិជំនន់ទឹកភ្លៀង ភូមិអូរជ្រៅរជាប់អូរព្រំដែនកម្ពុជា-ថៃ!





គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនោះទេ៕

Powered by Blogger.