សម្តេច​ក្រឡាហោម​ ស​ ខេង​ នាយករដ្ឋមន្ត្រី​ស្ដីទី​ នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាចំនួន ៧ខ្នង មាន៥៦បន្ទប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រៃវែង÷ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន ៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា ក្នុងឃុំពានរោង ឃុំដំរីពួន ឃុំស្វាយអន្ទរ និងឃុំអង្គរទ្រេត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម​ ស​ ខេង​ នាយករដ្ឋមន្ត្រី​ស្ដីទី​ នៃរាជរដ្ឋាភិបាលកម្ពុជា ​ដែលពិធីនេះ ត្រូវបានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យពានរោង ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងកាលពីថ្ងៃទី២៨ ខែកញ្ញា ២០២២។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវការគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន ៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា 








ខាងលើនេះ ជូនដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងឃុំពានរោង ឃុំដំរីពួន ឃុំស្វាយអន្ទរ និងឃុំអង្គរទ្រេត បានសិក្សារៀនសូត្រ និងស្តារធនធានមនុស្សឱ្យប្រសើរឡើងវិញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។













ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមប្រសិទ្ធិពរជ័យជូនសម្តេចក្រឡាហោម ជាមួយគណៈប្រតិភូអមដំណើរ និងអ្នកចូលរួមនៃអង្គពិធីទាំងមូល បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។






























Powered by Blogger.