ពលរដ្ឋរងចាំមើលថាម្ចាស់ផ្ទះមានឥទ្ធិលឈ្មោះ គួយ គឹមឡេញ និងប្រពន្ធឈ្មោះ អុឹង មួយប៉ ដែលសាងសង់សំណងកាំជណ្ដើររំលោភលើចំណីផ្លូវសាធារណ:ខ្លាំងជាងលិខិតរដ្ឋបាលស្រុកឬយ៉ាងណា?
ភ្នំពេញពេញទាន់ហេតុការណ៍÷ប្រភពពីប្រជាពលរដ្ឋស្នើសុំនិងសូមសំណូមពរដល់ លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម នឹងសំណង់ ព្រមទាំងសុរិយោដីខេត្តឧត្ដរមានជ័យចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យមើលបុគ្គលពីអ្នកប្ដីប្រពន្ធឈ្មោះ គួយ គឹមឡេញ និងអ្នកស្រី អុឹង មួយប៉ រស់នៅភូមិ អូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលជាម្ចាស់ផ្ទះសាងសង់សំណងកាំជណ្ដើររំលោភផ្លូវសាធារណ:ដែលមានពលរដ្ឋធ្វើដំណើរចេញចូលលើផ្លូវសាធារណមួយនេះផងទាន។
លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានបញ្ជាក់ថា ស្រុកបានធ្វើដំណើរ របាយការណ៍ជូនឯកឧត្ដមអភិបាលខេត្ត យោងតាមរដ្ឋបាល ខាងស្រុកបានធ្វើលិខិត ស.ជ.ណ.អោយរុះរើវ៉ៃចេញលើចំណីផ្លូវថ្នល់ ប៉ុន្ដែបុគ្គលទាំងពីនាក់ប្ដីប្រពន្ធមិនព្រម ហើយស្រុកបានសុំគោលការណ៍ពីខេត្តដើម្បីអនុវត្ត។
តែរហូតចូលដល់ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០២៣ទៅហើយ គេមិនទាន់ឃើញលោក គួយ គឹមឡេញនិងប្រពន្ធឈ្មោះអុឹង មួយប៉ ម្ចាស់សំណងសាងសងកាំជណ្ដើរខាងលើនៅមិនទាន់ព្រមអនុវត្តវាយកម្ទេចសំណងទាំងនេះតាមការជម្រាបរបស់រដ្ឋបាលស្រុកអន្លង់វែងឡើយ។
សង្ស័យថាម្ចាស់សំណងមួយនេះគឺមានឥទ្ធិពលធំជាងថ្នាក់ស្រុកនិងថ្នាក់ខេត្ត ព្រោះអាងលុយ អាងអំណាចនិងមានអ្នកធំចាំការពារពីក្រោយខ្នងឬយ៉ាងណា.?ទើបគ្មានស្ថាប័នក្នុងខេត្តឧត្ដរមានជ័យមួយណាហ៊ានប៉ះសូម្បីប៉ុនចុងក្រចក។
តើជោគវាសនាម្ចាស់ផ្ទះដែលសាងសងកាំជណ្ដើររំលោភដីចំណីផ្លូវសាធារណះ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងអាចប្រឆាំងនិងលិខិតជម្រាបជូនពីរដ្ឋបាលស្រុកអន្លង់វែងបានដែរឬយ៉ាងណា.?
ក្រោយពីលិចឮថាមានខ្សែធំនៅរាជធានីភ្នំពេញចាំការពារ។ទោះជារដ្ឋបាលស្រុកអន្លង់វែងចេញលិខិតជម្រាបជូនកាលពីថ្ងៃថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣និងទុករយះពេល៥ថ្ងៃគិតពីថ្ងៃជូនដំណឹងដើម្បីធ្វើការរុះរើ វាយកម្ទេចសំណងទាំងនោះដាក់អោយបានត្រឹមត្រូវ ក្នុងករណីម្ចាស់សំណងមិនព្រមអនុវត្តតាមស្មារតី នៃសេចក្ដីជូនដំណឹងនេះទេ នោះរដ្ឋបាលស្រុកនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ពលរដ្ឋដែលធ្វើដំណើរចេញចូលតាមផ្លូវនោះមានការលើកឡើងថា ការបើកម៉ូតូ ឡានលើផ្លូវខ្សែនេះបង្ករគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់អ្នកណាទទួលខុសត្រូវ ម្ចាស់ផ្ទះឬ អាជ្ញាធរស្រុកជាអ្នកដោះស្រាយ សង្សឹមថាច្បាប់ក្នុងការអនុវត្តទៅលើបុគ្គលធ្វើខុសច្បាប់ពិតមិនលម្អៀង មិនប្រកាន់វណ្ណៈ ពណ៍សម្បុល អ្នកមាន ឬអ្នកក្រទៅចុះ។
ពលរដ្ឋថ្លែងអំណរ អរគុណយ៉ាងជាជ្រៅចំពោះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង តែងតែយកចិត្តទុកដាក់និងរកដំណោះស្រាយជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងអនុវត្តតាមគោលការណ៍ ជួយទំនុកបម្រុងពលរដ្ឋដែលខ្វះខាត ទីទាល់ក្រ បានយ៉ាងល្អដោយទឹកចិត្តជ្រេះថ្លានិងដើរតាមគោលនយោបាយឈ្នះឈ្នះ សុខសន្តិភាពជូនពលរដ្ឋ។
ជុំវិញករណីផ្សព្វផ្សាយព័ត៍មានខាងលើរបស់អង្គភាពយើងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ មិនបានបង្អាប់ បង្ខូចនោះទេ តាមវិជ្ជាជីវះនិងរបបស្ដីពីអំពីសិទ្ធសិរីភាពបញ្ចេញមតិសារព័ត៍មាន។បើសារមុីខ្លួនពាក់ពន្ធ័គិតថាមិនត្រឹមត្រូវក្នុងប្រការណាមួយអង្គភាពយើងរងចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕
សូមអរគុណ








Post a Comment