ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារអញ្ជើញចុះសួរសុខទុកបងប្អូនកម្មករនិយោជិតនៅតាមបន្ទប់ជួលសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ

ភ្នំពេញទាន់ហេតុការណ៍÷បើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារថ្មី កាលពីល្ងាចថ្ងៃទី២៤ ដែលជាថ្ងែប្រជុំគណៈរដ្ឋមន្ត្រីលើកទី១នេះ ឯកឧត្តមឆ្លៀតពេលបន្តការងារក្រៅផ្លូវការជាមួយបងប្អូនកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដើម្បីបង្កើនការស្វែងយល់អំពីជីវិតរស់នៅប្រចាំថ្ងៃ ក្រោយពេលចប់ម៉ោងការងាររបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាអ្នករស់នៅតាមបន្ទប់ជួល។


បងប្អូនភាគច្រើនមិនបានស្គាល់ឯកឧត្តម ជាអ្នកណាទេ។ ឯកឧត្តមសូមអរគុណចំពោះការស្វាគមន៍រាក់ទាក់ និងឆ្លើយឆ្លងជាមួយខ្ញុំប្រៀបដូចជាបងនិងប្អូន។ ជាការពិតអ្វីៗ ដែលមានចំពោះមុខគឺមិនទាន់ដល់ក្តីប្រាថ្នា១០០% របស់បងប្អូននៅឡើយ ប៉ុន្តែបងប្អូនប្រៀបធៀបអតីតកាល៤ ទៅ ៥ឆ្នាំមុន និងបច្ចុប្បន្នគឺបងប្អូនថាបានល្អជាងមុនច្រើន ជាក់ស្តែងគឺបងប្អូនដឹងច្បាស់ថាតម្លៃភ្លើង និងទឹកស្អាតឥឡូវគឺថោកជាងកាលពីឆ្នាំ២០១៨។ ឯកឧត្តម ហេង សួរ បានបញ្ជាក់ជូនបងប្អូនកម្មករកម្មការិនីថា ឥឡូវនេះពេលបងប្អូនឈឺថ្កាត់គឺមិនខ្លាចនឹងទៅពេទ្យដោយសារបងប្អូនមាន ប័ណ្ណ ប.ស.ស និងមានមន្ទីរពេទ្យនៅក្បែរផ្ទះជួល ឬរោងចក្រ។

ឈរលើមរតកសុខសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេចពុក ហ៊ុន សែន និងក្រោមការដឹកនាំប្រកបដោយឋាមពល ក្លៀវក្លា ស្វាហាប់ មោះមុត មិនខ្លាចនឿយហត់របស់ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួមជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីគ្រប់រូបនោះ កម្ពុជានឹងបន្តបោះជំហានទៅមុខដោយមិនថយក្រោយឡើយ។ ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់អំពីសំណាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារថ្មីទៅលើកម្មករកម្មការនីដែលកំពុងសម្រាកនៅខ្នងបន្ទប់ជួលនីមួយៗ៕





















Powered by Blogger.