លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសអ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បដិសេធ Facebook ឈ្មោះ «GRK Cambodia - ខ.ភ.ម» ថាមិនមែនជា Facebook ផ្លូវការរបស់អាវុធហត្ថលើផ្ទៃប្រទេសទេ និងព្រមានចាត់វិធីការតាមផ្លូវច្បាប់"

ភ្នំពេញទាន់ហេតុការណ៍៖បើយោងតាមគរណីរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះបានចេញមកបដិសេធចំពោះ ទំព័រ Facebook ឈ្មោះ «GRK Cambodia - ខ.ភ.ម» មិនមែនជាទំព័រ Facebook ផ្លូវការរបស់កងរាជអាវុធហត្ថនោះទេ។


លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់អំពី កងរាជអាវុធហត្ថមានការផ្សព្វផ្សាយព័ត៌មានជាផ្លូវការ មានជាអាទិ៍៖ 


ទី១- GRK News , Spokesman of GRK , ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស 

និង ទី២-តាមសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ដោយអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។



កងរាជអាវុធហត្ថបានអំពាវនាវដល់បុគ្គល ដែលកំពុងក្លែងបន្លំជាកងរាជអាវុធហត្ថឈប់ជាបន្ទាន់ និងអំពាវនាវដល់សាធារណជនមេត្តាកុំ Follow Like Share ឬ Comments ចំពោះ Pages ឬគណនីហ្វេសប៊ុក ដែលមិនផ្លូវការរបស់កងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ចំពោះអំពើល្មើសច្បាប់នេះតាមនីតិវិធី៕

Powered by Blogger.