ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋ ២៥គ្រួសារ នៅខេត្តព្រៃវែង
ភ្នំពេញទាន់ហេតុការណ៍÷នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកស្រី យិន កល្យាណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២៥គ្រួសារ នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនដល់ពលរដ្ឋទាំង ២៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖
👉 អង្ករ ចំនួន ៥០គីឡូក្រាម
👉 មី ចំនួន ១កេស
👉 ត្រីខកំប៉ុង ចំនួន ១យួរ
👉 ទឹកបរិសុទ្ធ ចំនួន ៥យួរ
👉 ទឹកត្រី ចំនួន ១យួរ
👉 ទឹកស៊ីអ៉ីវ ចំនួន ១យួរ
👉 ប្រេងឆា ចំនួន ១ដប
👉 ថវិកា ចំនួន ៤ម៉ឺនរៀល។
ឯកឧត្តម ស សុខា និងលោកជំទាវ តែងតែយកចិត្តទុកដាក់នឹងរួមសុខរួមទុកជានិច្ចជាមួយពលរដ្ឋដែរជួបការលំបាក ដោយឯកឧត្តមនឹងលោកជំទាវមិនប្រកាន់នៅនិន្នាការគណបក្សនយោបាយណាឡើយ អោយតែពលរដ្ឋជួបការលំបាកគឺមានលោកទាំងពី
រជានិច្ច៕






















Post a Comment