តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសមាជិកចំនួន ០២គ្រួសារ

ភ្នំពេញទាន់ហេតុការណ៍៖កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ចាត់តំណាងលោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ស្នងការរងផែនការងារធនធានមនុស្ស អមដំណើរដោយលោកវរសេនីយ៍ឯក ថុន ប៊ុនថេន នាយការិយាល័យបុគ្គលិក ជួបសំណេះសំណាលប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសមាជិកដល់គេហដ្ឋាន ៖


១-លោកស្រី ព្រិល សារ៉ុន ស្ថិតក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

២-លោកស្រី ដោក សុខេន ស្ថិតក្នុងភូមិវាលអំពិល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។


ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ ស្វាមី ឪពុក ជីតា មនុស្សជាទីស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅ ក្នុងក្រុមគ្រួសារ របស់បងប្អូន។


ជាមួយគ្នានោះដែរ លោកបានលើកឡើងពីគុណបំណាច់ ពលិកម្ម របស់បងប្អូន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ចំពោះបុព្វហេតុជាតិមាតុភូមិរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួលបានសន្តិភាព យ៉ាងពេញលេញនាពេលបច្ចុប្បន្ន ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការរង ប្រគល់ថវិកាឧបត្ថម្ភចំនួន ០២គ្រួសារ ក្នុង០១គ្រួសារ ទទួលបានថវិកា ៦,០០០,០០០រៀល ទឹកប្រាក់សរុប ១២,០០០,០០០រៀល (ដប់ពីរលានរៀលគត់)


ជាកិច្ចចុងក្រោយ លោកបានផ្ដាំផ្ញើដល់បងប្អូនបើជួបទុក្ខកង្វល់បញ្ហាប្រឈមសូមបងប្អូនទំនាក់ទំនងមកថ្នាក់ដឹកនាំ និងអង្គភាព ដើម្បីជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា ៕



ប្រភពពីផេកផ្លូវការអគ្គស្នងការដ្ឋាននរគបាលជាតិ

Powered by Blogger.