ស្ត្រីជាមន្រ្តីនគរបាលម្នាក់ ធ្វើអត្តឃាតដោយ បា.ញ់សម្លា.ប់. ខ្លួនឯង នឹងបន្សល់ទុកបណ្តាំចុងក្រោយ

ភ្នំពេញទាន់ហេតុការណ៍៖ស្ត្រីម្នាក់ ជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរជាមន្រ្តីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការនគរបាលខណ្ឌព្រែកព្នៅ អត្តលេខ 91377បានសម្រេចចិត្តបញ្ចប់ជីវិតដោយយក.កាំ.ភ្លើង.បាញ់.ខ្លួនឯងបណ្តាលឲ្យ.ស្លាប់.ភ្លាមៗ.នៅនឹងកន្លែង ព្រមទាំងសរសេរបណ្តាំទុកចុងក្រោយថា ។ 


«កូនសូមទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្ចីពីបង អូនគេមិនជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឲ្យគាត់វិញផង កូមសូមទោសហើយ មិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ កូនលាហើយប៉ាម៉ាក់ជាមនុស្ស លាប្អូនទាំង៤នាក់ កុង ចៅសូមទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង »






ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង៦ព្រឹក នៅចំណុច ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។




ករណីខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕

Powered by Blogger.