ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ នឹងលោកជំទាវបាននាំយកថវិការនិងគ្រឿងឧបភោគបរិភោគជូនដល់លោក លី ល័ក្ខ រងគ្រោះដោយសារជាន់មីន
ភ្នំពេញទាន់ហេតុការណ៍÷ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងលោកជំទាវដឹកនាំក្រុមការងារចុះសួរសុខទុកព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួនជូនដល់លោក លី ល័ក្ខ ដែររងគ្រោះដោយសារជាន់មីនដាច់ជើងស្តាំ ស្ថិតនៅក្នុងភូមិ សិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ វេលាម៉ោង៨នឹង៣០នាទីព្រឹក ដែរកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី។
គួរបញ្ជាក់ថាលោក លី ល័ក្ខមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស-ស្រី ៩នាក់មានការខ្វះខាត ទើបបានជាលោកដើររកបេះស្លឹកព្រិច និងប្រដេញសត្វ ។
ដើម្បីយកមកឲ្យម្ដាយលក់គ្រាន់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែជាអកុសលក៏បានជាន់មីនសល់ពីសម័យសង្គ្រាម ម៉ាក K 58 ផ្ទុះរងរបួសធ្ងន់ធ្ងតែងម្ដងទៅ។








Post a Comment