ព្រោះតែជីវភាពក្រីក្របុរសម្នាក់ដើរបេះបន្លែនិងបណ្តើរសត្វដើម្បីចិញ្ចឹមជីវិត មិនប្រយ័ត្នក៏បានជាន់មីនរបួសជើងទាំងសងខាង...

ភ្នំពេញទាន់ហេតុការណ៍÷ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យក្រោយទទួលព័ត៌មានបានថា មានបុរសម្នាក់ជាន់មីនផ្ទុះនៅបន្ទាត់ព្រំដែនកម្ពុជាថៃក៏បានបញ្ឲ្យកងកម្លាំងដើម្បីយើងបុរសខាងលើមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព-ជប៉ុនមង្គលបុរី ។


ព្រោះតែជីវភាពក្រីក្របុរសឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៥ រស់នៅក្នុងបន្ទុកឪពុកម្ដាយដើរបេះសន្លែស្លឹកព្រិចយកមកលក់គ្រាន់ចិញ្ចឹមជីវិតមិនប្រយ័ត្នត្រូវជាន់មីនដាច់ជើងម្ខាងនិងម្ខាងទៀតរបួសធ្ងន់ស្ថិតនៅក្នុងភូមិ សិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ 


បើតាមប្រភពពីពលរដ្ឋក្នុងភូមិឃុំខាងលើបានឲ្យដឹងថា បុរសខាងលើតែងតែបណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ជាអកុសលថ្ងៃនេះក៏ត្រូវជាន់មីនផ្ទុះ បណ្ដាលឱ្យជើងទាំងពីររងរបួសធ្ងន់ បានដាច់ជើងស្ដាំ និងរបួសជើងឆ្វេង។



បើតាមសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស-ស្រី ៩នាក់ បានដើររកបេះស្លឹកព្រិច និងប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់មីនសល់ពីសម័យសង្គ្រាម ម៉ាក K 58 ផ្ទុះរងរបួសធ្ងន់តែងម្ដង។



ប្រភពព័ត៌មានបានឱ្យដឹងថា ឪពុកម្ដាយ រួមទាំងកូនដែលក្នុងគ្រួសារខាងលើក៏នាំគ្នាស៊ីឈ្នួលគេផងដែរ ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចការពារព្រំដែនគោក សហការជាមួយខាងអាជ្ញាធរក្នុងមូលដ្ឋាន ចូលទៅយកបុរសខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាព-ជប៉ុនមង្គលបុរី ។



បញ្ជាក់ឯកឧត្តម អ៊ុំ រាត្រី តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងមូលផងដែរ៕ 

Powered by Blogger.