ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវានៃការចងចាំ នៅទួល ត្រពាំងល្វា ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ភ្នំពេញទាន់ហេតុការណ៍÷នៅថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា «ប្រទេសជាតិ និងប្រជាជន បានសុខ សន្តិភាព និងការអភិវឌ្ឍ អាស្រ័យការជ្រើសរើសថ្នាក់ដឹកនាំ» ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវានៃការចងចាំនៅទួល ត្រពាំងល្វា ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាទីតាំងប្រវត្តិសាស្ត្រ នៃឧក្រិដ្ឋកម្ម ក្នុងរបប ប៉ុល ពត ដើម្បីគោរពដល់វិញាណក្ខន្ធដល់កម្មាភិបាល, យុទ្ធជន, យុទ្ធនារី និងប្រជាពលរដ្ឋស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបដ៏សាហាវយង់ ឃ្នង ប៉ុល ពត ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។
ដោយមិនអាចអត់ទ្រាំនឹងការកាប់សម្លាប់ប្រជាជនកម្ពុជា ជាមួយនឹងការបង្ខំអោយប្រជាជនធ្វើ ការជាទម្ងន់ដោយបង្អត់អាហារពីសំណាក់ពួកឃាតករអាវខ្មៅ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី បានភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការ អន្តរាគមន៍ពីកងស័គ្មចិត្តវៀតណាម ដើម្បីរំដោះប្រជាជន ដោយបានបង្កើតរណសិរ្សសាមគ្គី សង្រ្គោះជាតិនៅថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងតំណាងឲ្យប្រជាពលរដ្ឋ ធ្វើការ ប្រឆាំងនឹងរបបអាវខ្មៅដ៏សាហាវព្រៃផ្សៃនេះ រហូតទទួលបានជ័យជ័យជម្នះនៅថ្ងៃ ៧ មករា ១៩៧៩។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ គឺចាប់តាំងពីឆ្នាំ ១៩៨៣ មក កម្ពុជាបានកំណត់យក ថ្ងៃទី២០ ឧសភា ជារៀងរាល់ឆ្នាំ ជាទិវានៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប ចងចាំមិន អាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹតបំផុត។
នៅក្នុងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមគ្នាទប់ស្កាត់កុំឱ្យរបបដ៏យង់ឃ្នង់នេះវិលត្រឡប់មកវិញជាដាច់ខាត និងត្រូវចូលរួមថែរក្សា ការ ពារសុខសន្តិភាពឱ្យបានគង់វង្សថិតថេរជាអមតៈ ដើម្បីយើងរួមគ្នាកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន សំបូរសប្បាយ និងមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញថែម ទៀត ។
ដូច្នេះ ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ឯកឧត្តមបណ្ឌិត បានសំណូមពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នាៗ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នេះ ដើម្បីទុកលទ្ធភាពជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ ខាង មុខនេះបន្តទៀត ព្រោះថាមានគណបក្សប្រជាជនកម្ពុជា ទើបមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។






















Post a Comment