វគ្គបណ្តុះបណ្តាលស្តីពី យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត ក្រោមកិច្ចសហការរវាងក្រុមការងារយុវជនគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន ៧មករា

ភ្នំពេញទាន់ហេតុការណ៍÷នាថ្ងៃសៅរ៍១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារយុវជនគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត ជូនក្រុមការងារយុវជនគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៩១រូប នៅវិមាន ៧មករា។


កម្មវិធីបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគណៈកម្មាធិការចំណុះឱ្យគណៈកម្មាធិការគណបក្សក្រសួង និងគណៈកម្មាធិការគណបក្សមូលដ្ឋានទាំង៩ និងគណៈកម្មាធិការសាខាបក្សទាំង១១ រួមជាមួយឯកឧត្តម យស ផានីត្តា សមាជិក គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។









វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញឱ្យជ្រួតជ្រាបបន្ថែមនូវ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ខ្លឹមសារកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងកិច្ចការដែលត្រូវអនុវត្តនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះដោយបានជួយលើកកម្ពស់គុណធម៌ សីលធម៌ និងសមត្ថភាពមន្រ្តីគណបក្សជាយុវជនបានយល់ច្បាស់ពីគណបក្សប្រជាជនកម្ពុជា។ ចំណេះដឹង និងព័ត៌មានទាំងនេះ នឹងផ្តល់ជាមូលដ្ឋាននៃការគិតគូរបន្ថែមទៀតក្នុងក្របខ័ណ្ឌកសាងមន្រ្តីបក្ស និងគ្រប់គ្រងអង្គការចាត់តាំងបក្ស ក៏ដូចជាការផ្តល់មូលដ្ឋានសម្រាប់អប់រំហ្វឹកហ្វឺនសមាជិកបន្ត សំដៅធានាឱ្យគណបក្សមានកម្លាំង និងសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានជោគជ័យនៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខនេះ ក៏ដូចជាអាណត្តិបន្តបន្ទាប់ទៀត។








 ជាចុងបញ្ចប់ឯកឧត្តម ហាស់ សារ៉េត បានផ្តាំផ្ញើដល់យុវជនគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំប្រឹងប្រែងបន្តទៀតទាំងចំណេះដឹង និងចំណេះជំនាញ តាមអនុវិស័យរៀងខ្លួន ដើម្បីជួយជ្រោមជ្រែងអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែរីកចម្រើន។ បន្ថែមពីនោះ យុវជនត្រូវប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងភាពស្មោះត្រង់ ដើម្បីចូលរួមចំណែកជួយការងារគណបក្ស និងការងារតាមជំនាញ។ 

Powered by Blogger.