រណ្ដៅដីរបស់លោក( ភាវ)ដែរមានជម្រៅជិត២០ម៉ែតស្ថិតនៅចំនុចភូមិិ សាលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមន្ត្រីជំនាញមិនអើរពើរតើព្រោះ.....?
ភ្នំពេញទាន់ហេតុការណ៍÷បច្ចុប្បន្នមន្ត្រីជំនាញជាពិសេសលោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែនឹងថាមពលខេត្តបន្ទាយមានជ័យ កំពុងបណ្តែតបណ្តោយក្រុមឈ្មួញជីកអាចន៍លក់ធ្វើសកម្មភាពតាមតែអំពើរចិត្តបង្កឲ្យពលរដ្ឋភ័យខ្លាចនៅរណ្តៅក្រុមឈ្មួញដែរមានជម្រៅជ្រៅស្ទើរគ្រប់ទីកន្លែងក្នុងខេត្តតែម្តង។
ជាពិសេសរណ្តៅដីរបស់លោក (ភាវ)ដែរមានទីតាំងស្ថិតនៅចំនុចភូមិសាលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែរប្រជាពលរដ្ឋដាក់រហ័សនាមឲ្យថា(ឧកញ្ញាដេញព្រែត)គ្រឿងចក្ររបស់លោក (ភាវ)ជីកយកអាចន៍ដីទៅលក់មានជម្រៅជិត២០ម៉ែត ទៅហើយ ចំណែកពលរដ្ឋនៅក្បែរនោះពួកគាត់បានលើកឡើងថា តាំងពីលោក(ភាវ)ដាក់គ្រឿងចក្រមកជីកអាចន៍ដីទីតាំងនេះមក ពួកគាត់មិនដែរឃើញមន្ត្រីជំនាញនៅតាមអង្គភាពណាមួយមកពិនិត្យឡើយថ្ងៃទី២៥ឧសភា២០២៣។
បញ្ជាក់.កាលពីថ្ងៃទី២៣ឧសភា២០២៣អង្គភាពយើងខ្ញុំបានខលសម្ភាសន៍លោក(ភាវ)តាមរយះលេខទូរស័ព្ទរបស់លោក(012606464)លោក
(ភាវ)បានបញ្ជាក់ថាទីតាំងខាងលើពិតជារបស់លោកមែន)។
បើតាមប្រភពមួយចំនួនទៀតបានបង្ហើបថា សព្វថ្ងៃនេះលោក(ភាវ)ដំណើរការទៅបានដោយសារមានការជ្រុំជ្រែងពីមន្ត្រីជំនាញជំនាញទាំងអស់នោះទើបលោក(ភាវ)ហានធ្វើព្យុះភ្លៀងជីកដោយមិនខ្លាចរអាលញញើតនិងច្បាប់ឡើយ។
ប្រជាពលរដ្ឋរស់នៅក្បែររណ្តៅដីរបស់លោក(ភាវ)មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះរណ្ដៅយក្សរបស់លោកឧកញ្ញាដេញព្រែត)រូបនេះ ដោយសារតែរណ្ដៅនោះមានជម្រៅជ្រៅ និងជិតដល់រដូវវស្សាផងនោះពួកគាត់ខ្លាចកូនៗរបស់ពួកគាត់ដើរមើល គោ ក្របី មិនបានប្រយ័ត្នអាចធ្លាក់ចូលរណ្ដៅយក្សរបស់លោក(ភាវ)អាចនឹងបាត់បង់ជីវិតបាន ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យសូមឯកឧត្តមមេត្តាដាក់មន្ត្រីជំនាញចុះពិនិត្យរណ្តៅដីរបស់លោក(ភាវ)ផងទានដើម្បីឆ្លើយតបទៅប្រជាពលរដ្ឋដែលលោកកំពុងមានការព្រួយបារម្ភ៕





Post a Comment