គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញទស្សនកិច្ចសិក្សានៅភូមិ Wusi និងតំបន់ទេសចរណ៍ធម្មជាតិភ្នំ Morgan

ភ្នំពេញទាន់ហេតុការណ៍÷នាព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលទស្សនានៅភូមិ Wusi ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Fuxi ខេត្ត Zhejiang ប្រទេសចិន។ 


បន្ទាប់មកគណៈប្រតិភូក៏បន្តទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ Morganshan ដែលនៅទីនោះមានអតីតទីតាំងសាលសន្និសិទ្ធ និងទស្សនាសណ្ឋាគារ Empress។











តំបន់ទេសចរណ៍ធម្មជាតិនេះ ស្ថិតនៅលើភ្នំ Mogan ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៤។


















នៅខែមីនា ឆ្នាំ១៩៥៤ នៅពេលដែលលោក ម៉ៅ សេទុង ធ្វើជាអធិបតីក្នុងការរៀបចំរដ្ឋធម្មនុញ្ញដំបូង នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុង Hangzhou ពេលនោះគាត់បានទៅលេងភ្នំ Mogan និងបានសរសេរកំណាព្យចំនួនប្រាំពីរ ដែលមានចំណងជើងថា "ភ្នំ Mogan”។

Powered by Blogger.