ឯកឧត្តម​ លី​ យ៉េងអុី​ អភិបាលរង នៃគណៈអភិបាលខេត្តចឺជាំង ទទួលជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

ភ្នំពេញទាន់ហេតុការណ៍÷ល្ងាចថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម​ លី​ យ៉េងអុី​ អភិបាលរង នៃគណៈអភិបាលខេត្តចឺជាំង បានទទួលជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល នៅសណ្ឋាគារ Huajiashan Resort ខេត្តចឺជាំង សាធារណៈរដ្ឋប្រជាមានិតចិន។


ថ្លែងក្នុងជំនួបនាពេលនេះ ឯកឧត្តម​ លី​ យ៉េងអុី​ អភិបាលរង នៃគណៈអភិបាលខេត្តចឺជាំង បានជម្រាបជូនអំពីសភាពការណ៍ទូទៅរបស់ខេត្តចឺជាំង ដែលល្បីក្នុងបណ្តាញ Internet ចំនួនបីចំនុច គឺ៖

១-ប្រជាជនខេត្តចឺជាំង គឺអ្នកពូកែឧស្សាហ៍ធ្វើការងារ ដោយបានលើកឡើងនូវប្រសាសន៍របស់ឯកឧត្តម លី ឈាំង ដែលថាប្រជាជននៅខេត្តនេះ ឧស្សាហ៍ធ្វើការណាស់ ហើយនៅប្រទេសចិនគេមានសុភាសិតមួយថា «ប្រជាជនខេត្តចឺជាំងពេលថ្ងៃធ្វើជាថៅកែ ពេលយប់គេចូលបន្ទប់គេង»។







២-ប្រជាជននៅខេត្តចឺជាំងពូកែលើវិស័យនវានុវត្តន៍ ព្រោះនៅក្នុងឆ្នាំ២០២២ ខេត្តនេះបានជាប់ចំណាត់ថ្នាក់ទី៤ ឈរនៅលើខេត្តសៀងហៃ អំពីវិស័យនវានុវត្តន៍។






៣- ប្រជាជននៅខេត្តចឺជាំង ជាប្រជាជនដែលមានសំណាងល្អ ព្រោះខេត្តនេះជាប្រភពនៃគំនិតរបស់ ឯកឧត្តម ស៉ី ជីងភីង ស្តីពីសង្គមនិយមបែបចិនក្នុងយុគសម័យថ្មី។




















ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តចឺជាំង និងជាពិសេសឯកឧត្តម លី​ យ៉េងអុី ដែលបានចំណាយពេលវេលាដ៏មានតំលៃមកទទួលស្វាគមន៍គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលដោយផ្ទាល់ ហើយឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក៏បានធ្វើសំណូមពរដល់ថ្នាក់ដឹកនាំខេត្តចឺជាំងសូមបន្តជម្រុញក្រុមហ៊ុនចិនឱ្យមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕

Powered by Blogger.