គ្រួសារកុមារា និងកុមារី ចំនួន២គ្រួសារបានទទួលអំណោយឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី

ភ្នំពេញទាន់ហេតុការណ៍÷លោក ម៉ិច ភារម្យ ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកកញ្ជ្រៀច និងលោក នាង មន្និន អនុប្រធានប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង រួមជាមួយអនុប្រធាន សមាជិក សមាជិកា និងអាជ្ញាធរឃុំ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ចែកជូនកង់ សម្ភារសិក្សា និងគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារកុមារា និងកុមារី ចំនួន២គ្រួសារ ស្ថិតនៅភូមិជ្រៃម្រាក់ និងភូមិសេរីចរចារ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។









អំណោយទាំងនោះរួមមាន៖ 

១.កង់ចំនួន២ 

២.អង្ករចំនួន៥០ គីឡូក្រាម 

៣.មី២ កេស 

៤.ទឹកត្រី២ យួរ 

៥.និងត្រីខ ២យួរ សំលៀកបំពាក់និងសម្ភារសិក្សាមួយចំនួនផងដែរ។

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣

Powered by Blogger.