ទន្លេផែនមានកម្ពស់១៤០០ម នៅលើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត

 ខេត្តបាត់ដំបង÷ប្រភពពីផេករបស់ឯកឧត្តម សាយ សំអាល់ (ទន្លេផែន)ដែនជម្រកសត្វព្រៃភ្នំសំកុស បឹងដ៏ធំដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» ។


ស្ថិតនៅរយៈកម្ពស់១៤០០ម នៅលើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម និងទទឹងជាង២០០ម។ 






បើតាមការរៀបរាប់របស់អ្នកភូមិបានបញ្ជាក់ថា ពីមុនមក កម្រមាននរណាទៅដល់កន្លែងបឹងនេះណាស់ មានតែអ្នកភូមិចំនួន៤ទៅ៥នាក់ប៉ុណ្ណោះ ដែលរស់នៅឃុំអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះ ហើយក៏មិនដែលបានមកសម្រាកក្បែរមាត់បឹងនេះដែរ។

#កម្ពុជាមាតុភូមិខ្ញុំ

Powered by Blogger.