តើកាស៊ីណូគ្មានស្លាកយីហោ នៅច្រកដា ហៅច្រកដូង7ដើម ពលរដ្ឋខ្មែរនាំគ្នាសម្រុកចូលលេងមួយថ្ងៃៗរាប់រយនាក់ដោយអាជ្ញាធរខេត្តមិនអើពើតើព្រោះ...?

 ខេត្តត្បូងឃ្មុំ÷បើតាមសេចក្តីរាយការណ៍ថាមានមេបនល្បែងឈ្មោះ លឹម និងឈ្មោះ វ៉ា ប្រចាំកាស៊ីណូគ្មានស្លាកយីហោ នៅច្រកដា ហៅច្រកដូង7ដើម ជាបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងដូចជា÷


១.បញ្ជល់មាន់ 

២.អាប៉ោង 

៣ បៀ  

៤.យូគី ជារៀងរាល់ថ្ងៃយប់ដោយគ្មានទប់ស្កាត់ឡើយ។


បើតាមប្រភពពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឈ្មោះ លឹម និងឈ្មោះ វ៉ា មេល្បែងស៊ីសងប្រចាំកាស៊ីណូគ្មានស្លាកយីហោ នៅច្រកដា ហៅច្រកដូង7ដើម ។


 តើលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជ្រាប់ទីតាំងខាងលើនឹងមេបនល្បែងទាំងពីនាក់ដែរឬយ៉ាងណា ។


ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំរងចាំបកស្រាយពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

Powered by Blogger.