ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារក្នុងការទិញដីទីលានសួនច្បារ និងដីអណ្ដូងស្នប់ ក្នុងសង្កាត់ផ្សារកណ្តាលដោយសារមន្ត្រីជើងដប់

 ✍.លិខិតរដ្ឋបាលក្រុងប៉ោយប៉ែតលេខ០០៨/២៣សសរ              


✍.ចេញសេចក្តីសម្រេច

អភិបាលនៃគណៈអភិបាលក្រុង

បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា - បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨


ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា - បានឃើញព្រះរាជក្រមលេខ 

នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨


ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/០១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល


- បានឃើញអនុក្រឹត្យលេខ ៣៩៨ អនក្រ.តត ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្ដីពីការ តែងតាំងមន្ត្រីរាជការ - 

-ប្លង់បង្ហាញទីតាំងលំនៅឋានសម្រាប់ប្រជាពលរដ្ឋមកពីតំបន់ប៉ះពាល់ផ្លូវរថភ្លើង (ក្រុងប៉ោយ


ប៉ែត)ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១។

✍.យោងតាមការចាំបាច់របស់រដ្ឋបាលក្រុង ។

✍.សម្រេច

👉.ប្រការ១- និរាករណ៍រាល់សេចក្ដីសម្រេចទាំងឡាយណារបស់រដ្ឋបាលសង្កាត់ផ្សារកណ្ដាល ដែលចេញ ជូនប្រជាពលរដ្ឋ ក្នុងការទទួលសិទ្ធិដាក់ពាក្យស្នើសុំចុះបញ្ជីកម្មសិទ្ធិដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើដីទីលានសួនច្បារ និងដីអណ្ដូងស្នប់ទាំងអស់ នៅទីតាំងដីលំនៅឋានសម្រាប់ដោះស្រាយ ជូនប្រជាពលរដ្ឋមកពីតំបន់ប៉ះពាល់ផ្លូវរថភ្លើង(ក្រុងប៉ោយប៉ែត) ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

👉.ប្រការ២- នាយករដ្ឋបាលសាលាក្រុង ការិយាល័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងភូមិបាលក្រុង ចៅសង្កាត់ផ្សារកណ្តាល មេភូមិផ្សារកណ្តាល និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តតាមសេចក្តីសម្រេច នេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ប្រជាពលរដ្ឋដែរឡើងជឿនឹងទិញដីខាងលើកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាទិញដីអស់លុយទាំងពាន់អត់បានដីទៀតដោយពួកជឿទៅអាជ្ញាធរមូលដ្ឋានជាអ្នកអំណាស់អំណាងទើបពួកគាត់ទិញដីនោះដោយតម្លៃក្នុងមួយឡូ ៣០០០ដុល្លាទៅ៥០០០ដុល្លា(បីពាន់ទៅប្រាំពាន់ដុល្លា)ពេលនេះតើអាជ្ញាធរដែរទទួលលុយពីពលរដ្ឋក្នុងការលក់ដីរដ្ឋខាងលើ មានការទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ពលរដ្ឋឬយ៉ាងណា។ទាំងនេះគួរបញ្ជាក់បានថាជាមន្ត្រីជើងដប់ ស្គាល់តែប្រយោជន៍ដោយមិនគិតជួយថែរក្សាដីរបស់រដ្ឋបែរនាំគ្នា លក់ដើម្បីចែកគ្នាធ្វើមានបានទៅវិញ តែទីបញ្ចប់អ្នកដែររងគ្រោះគឺជាប្រជាពលរដ្ឋទៅវិញ។(មានតលេខក្រោយ)



Powered by Blogger.