ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្ត កំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ÷ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលអមដំណើរគណៈអធិបតីនាឱកាសនោះរួមមាន លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ឯកឧត្តមយឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញ ខេត្ត និងស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ចំនួន ១, ១៣២៣ នាក់នៅមន្ទីរអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣។
នាឱកាសដ៏សប្បាយរីករាយក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការជួបជុំ លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ដែលបានឆ្លៀតពេលសម្រាកដើម្បីចូលរួមពិធីជួបជុំថ្ងៃនេះ។
ឯកឧត្តមបានថ្លែងអំណរគុណ កោតសរសើរលោកគ្រូ អ្នកគ្រូ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស អំឡុងពេលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទើបកន្លងផុតថ្មីៗនេះ ក្នុងការខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យទទួលបានលទ្ធផលល្អ ដោយបានចូលរួមសម្របសម្រួលគ្រប់ផ្តល់ភាពកក់ក្តៅផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ជាពិសេសក្នុងក្រមខណ្ឌខេត្តកំពង់ស្ពឺតែម្តង ដែលតែងតែផ្តល់អាទិភាពខ្ពស់បំផុតលើការការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ដោយបានចូលរួមយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំង ក្នុងកំឡុងពេលនៃវិបិត្តកូវីដ-១៩ មិនថាយប់ឬថ្ងៃ ថ្ងៃឈប់សម្រាក គឺលោកគ្រូ អ្នកគ្រូពេទ្យនៅតែ ឈរជាខ្សែត្រៀមជួរមុខដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ មិនស្ទាក់ស្ទើរឡើយ។











Post a Comment