មានជម្លោះពាក្យសម្តីក្នុងវង់ផឹកសុីជាមួយគ្នាបងថ្លៃទាញ់កាំបិតកាប់ប្អូនថ្លៃរងរបួសក្បាលដេរ៩០ថ្នេរ...!

ភ្នំពេញ៖ជម្លោះពាក្យសម្តីបងថ្លៃប្អូនថ្លៃក្នុងវង់ថឹកសុីជាមួយគ្នាបងថ្លៃទ្រាំមិនបានទាញ់កាំបិតកាប់លើប្អូនថ្លៃដេរ៩០ថ្នេរ។


បើតាមសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាបងថ្លៃប្រើហឹង្សាកាប់ទៅលើប្អូនថ្លៃបណ្តាលឲ្យរងរបួសដេរចំនួន៩០ថ្នេរ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅចំណុចកើតហេតុខាងលើ។


ចំណែកជនសង្ស័យដែលត្រូវជាបងថ្លៃមានឈ្មោះ

 ហ៊ុន ប្រុសពេជ្រ ភេទប្រុសអាយុ២៧ឆ្នាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិព្រែកំពិសបានចុះទៅឃាត់ខ្លួនបុរសដែលត្រូវជាបងថ្លៃរបស់ជនរងគ្រោះមកធ្វើការសាកសួរ ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើប្អូនថ្លៃពិតប្រាកដមែន។


បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕ 

Powered by Blogger.