ចោរលួចសេរីថ្មីចំនួន០៤នាក់ត្រូវជាប់ដៃកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ពិតជាមិនធម្មតាមែនចោរលួចក្របីសេរីថ្មីចំនួន០៤នាក់នឹងមធ្យោបាយរថយន្តចំនួន០២គ្រឿងព្រមទាំងវត្ថុតាងមួយចំនួនត្រូវជាប់ដៃសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
ចោរលួចសេរីថ្មីចំនួន០៤នាក់ត្រូវជាប់ដៃកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង


កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ បុល ទិន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ២៦៥A ផ្លូវ៨១ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ប្តឹងពីចោរលួច (ក្របី)នាវេលាម៉ោងប្រមាណ១៤នឹង១៣នាទី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
កម្លាំងមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក.វ.ទោ ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអ.ហ.ស្រុកទឹកផុស និងកម្លាំងអ.ហ.ស្រុកសាមគ្គីមានជ័យ បានចុះ ស្រាវជ្រាវ រហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៤ នាក់ ដែលមានឈ្មោះដូចខាងក្រោម÷
👉១.ឈ្មោះ កាន់ គឹម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

👉២.ឈ្មោះ សេង ភាព ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

👉៣.ឈ្មោះ ញ៉ត ទិត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

👉៤.ឈ្មោះ បាន សេម (ហៅ ស្រួច) ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅ ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

✍+វត្ថុតាងចាប់យករួមមាន:
✍១-រថយន្តចំនួន០២គ្រឿង ម៉ាក(កូរ៉េ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD.3942 និងម៉ាកCAMRY(កាលី) កាត់ទ្រុង ០១គ្រឿង។

✍២-រ៉ឺម៉កចំនួន ០១គ្រឿង
✍ ៣-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
✍៤-ដែកដាប់ចំនួន ០១
✍៥-កំណល់កល់កង់រថយន្ត ០១
✍៦-ត្រដោកក្របី ០១
✍៧-ខ្សែពួរប្រវែង ៥ ម៉ែត្រ
✍ ៨-ក្របីញីចំនួន ០២ក្បាល (មេ,កូន) បានប្រគល់ជូនម្ចាស់ដើមវិញ។
✍ - បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីបន្តនិតិពិធីច្បាប់៕
Powered by Blogger.