ករណីអគ្គីភ័យឆាបឆេះអគារកាស៊ីណូហ្ក្រេនដាយមិននឹងរីសត គិតត្រឹមម៉ោង១១នឹង៣០នាទីថ្ងៃទី៣០ធ្នូចំនួនអ្នកស្លាប់កើនដល់ ២៥នាក់នឹងរបួសធ្ងន់ស្រាលជាច្រើបនាក់

បន្ទាយមានជ័យ៖ករណីអគ្គិភ័យឆាបឆេះការសុីណូហ្គ្រេនដាយមិននឹងរីសតកាលពីថ្ងៃទី២៨ធ្នូ រហូតដល់ថ្ងៃទី៣០ធ្នូ២០២២មានរយៈពេល២ថ្ងៃ គិតត្រឹមម៉ោង១១ នឹង៣០នាទី ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


បើតាមប្រសាសន៍លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងថា ក្រោយអគ្គីភ័យឆាបឆេះអគារកាស៊ីណូចំនួន៣អគារ ក្រោយគ្រប់គ្រងស្ថានការអគ្គីភ័យបានកម្លាំងចម្រុះបានរុករករយៈពេល២ថ្ងៃ បានរកឃើញសាកសពអ្នកស្លាប់ ២៥នាក់ ក្នុងនោះស្លាប់នៅមន្ទីពេទ្យថៃ១នាក់ និងអ្នករបួសត្រូវសង្គ្រោះចំនួន៨០នាក់របួសធ្ងន់៥៥នាក់ នឹងយកទៅសង្គ្រោះនៅប្រទេសថៃចំនួន៥៣នាក់ និងសង្គ្រោះនៅប៉ោយប៉ែត៥នាក់។



































លោកបានបញ្ជាក់ថា៖ ការពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នៅអគារកាស៊ីណូហ្ក្រេនដាយមិន កម្លាំងចម្រុះបានរុករកឃើញសាកសពចំនួន១១នាក់ ក្នុងនោះមានជនជាតិថៃ៩នាក់ ជនជាតិចិន១នាក់ នឹងជនជាតិនេប៉ាល់ ១នាក់ និងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២បានរុករកបន្តរកឃើញ១៤នាក់បន្ថែមទៀត ហើយមានអ្នកស្លាប់នៅមន្ទីពេទ្យថៃចំនួន១នាក់ផងដែរ៕ 

Powered by Blogger.