ឯកឧត្តម ហ៊ុន ម៉ានី សំណេះសំណាល និងប្រគល់អំណោយ ជូនដល់ កងកម្លាំង ប្រជាការពារនៃខណ្ឌទាំង១៤

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ អំណោយ ជូនដល់កងកម្លាំងប្រជាការពារនៃខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ក្នុងឱកាសដំណាច់ឆ្នាំ នៅកោះពេជ្រនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។ 


ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណបងប្អូនកងកម្លាំងដែលបានបំពេញតួនាទីការពារ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ។


ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរ ក្នុងអំឡុងពិធីបុណ្យជាតិធំៗ កងកម្លាំងគ្រប់ប្រភេទ ត្រូវឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងចុង ក្រោយថ្មីៗនេះ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអាយប៉ា កងកម្លាំងបានរួមចំណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរដែលបានជួយធ្វើឱ្យដំណើរការកិច្ចប្រជុំទាំងឡាយបានប្រព្រឹត្តទៅដោយជោគជ័យ។







Powered by Blogger.