ការិយាល័យច្រកចេញចូលតែមួយទី៩និងជាចុងក្រោយគឺនៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យត្រូវបើកសម្ពោធ

បន្ទាយមានជ៍យ៖ អភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកនិងជម្រុញដល់មន្ត្រីអង្គភាពការិយាល័យច្រកចេញ ចូលតែមួយ(One Window Service Office) និងការិយាល័យប្រជាពលរដ្ឋ(Ombusman) ឲ្យយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច មានទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបាទាន់ពេល និងមានតម្លាភាព។


លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីភាពជាមួយ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសម្ភោធអគារការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលស្រុកភ្នំស្រុក ជាការិយាល័យទី៩ឬជាចុងក្រោយ ដែលធ្វើថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១ ។





លោកជូ បុត្រអភិបាលស្រុកភ្នំស្រុកអោយដឹងថា : សំណង់អគារស្តង់ដារហើយតាមរចនាបថខ្មែរទំហំ១០មគុណ២០ម៉ែត្រ មានចំណុះគឺការិយាល័យច្រកចេញតែមួយនិងការិយាល័យប្រជាពលរដ្ឋស្រុកទាំង២នេះ បានសាងសង់តាំងពីថ្ងៃទី០៣ខែកុម្ភ:ឆ្នាំ២០២០ មកម្ល៉េះហើយបានបញ្ជប់នៅ២២ខែសីហាឆ្នាំ២០២២ និងបំពាក់សម្ភារៈបរិធានសមស្រប និងរៀបចំអោយមន្ត្រីអោយទទួលការងារក្នុងការិយាល័យ៤រូបនិងមានវិស័យសរុប១៣វិស័យ ។







និងមានមន្ត្រីទទួលបន្ទុកផ្តល់សេវា២ផ្នែក គឺមន្ត្រីជួរមុខនិងមន្ត្រីជួរក្រោយ ។

និងសម្ភារ:បំពាក់ការិយាល័យ មានសម្ភារ:បច្ចេកទេស សង្ហារឹមនិងចំនួនសេវា១៣វិស័យ ។

បន្ទប់សម្រាប់មន្ត្រីធ្វើការរួមមាន : បន្ទប់អភិបាលរងស្រុក ទទួលបន្ទុក បន្ទប់ការិយាល័យប្រជាពលរដ្ឋ បន្ទប់បម្រើការងារក្នុងការិយាល័យច្រកចេញ ចូលតែមួយ បន្ទប់ជាឃ្លាំងតម្កល់ឯកសារ បន្ទប់ទឹក កន្លែងផ្តល់សរវារបស់មន្ត្រីជួរមុខនិងមន្ត្រីជួរក្រោយ កន្លែងរង់ចាំសេវានិងជម្រាលសម្រាប់ជនពិការមករកសេវាផងដែរ ។





សូមបញ្ជាក់ថា ការិយាល័យច្រកចេញ ចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋស្រុកភ្នំស្រុកជាអគារទី៩ក្នុងចំណោមស្រុក៧ និងក្រុង២ក្នុងខេត្តដែលដាក់អោយដំណើរការរួចហើយ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន័ថា ៈ រដ្ឋបាលខេត្តសូមគាំទ្រប្រកបដោយសោមស្សរីករាយដែលបានទទួលនូវសមិទ្ធិផលថ្មីមួយនេះគឺអគារការិយារិយាល័យច្រកចេញចូលតែមួយសម្រាប់លើកកម្ពស់ការផ្តល់សរវារដ្ឋបាលជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព គ្មានអំពើពុករលួយនិងរហ័សទាន់ចិត្ត។





ចាប់ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋនិងអ្នកត្រូវការសេវារដ្ឋបាលទាំងឡាយនៅក្នុងដែនរដ្ឋបាលស្រុកភ្នំស្រុកអាចមកកាន់ទីនេះយ៉ាងងាយស្រួល។

លោកអ៊ុំ រាត្រី បានបន្តថា: ទន្ទឹមនឹងនេះ មន្ត្រីក៌ត្រូវខិតខំបម្រើសេវាជូនពលរដ្ឋប្រកបដោយការអត់ធ្មត់ ទន់ភ្លន់រួសរាយរសក់ទាក់ សកម្ម រហ័សនិងប្រកបដោយស្មារតីទទួលខុសត្រូវ ។







លោកអភិបាលខេត្តបានណែនាំអោយមន្ត្រីនៅគ្រប់មូលដ្ឋានទាំងអស់ គប្បីត្រូវប្រកាន់ភ្ជាប់គោលការណ៍សំខាន់៥យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តតម្លាភាពក្នុងការបំពេញការងារ៕

Powered by Blogger.