កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បិទបញ្ចប់ករណីបង្រ្កាបបទល្មើសគ្រឿងញៀនជាង​ ១តោន

 ព្រះសីហនុ៖​ អនុវត្តតាមបញ្ជារបស់លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំផ្ទាល់ពីលោក​ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៣:០០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ១០នាក់ រួមនឹងវត្ថុតាងសារធាតុញៀនមួយចំនួនធំ ទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស។


សូមជម្រាបជូនថា ប្រតិបត្តិការស្រាវជ្រាវបង្រ្កាបមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនលក្ខណ:ទ្រង់ទ្រាយធំ បានបិទបញ្ចប់និងទទួលជោគជ័យនាពេលនេះ ដោយមានការចូលរួមសហការយ៉ាងស្អិតរមូត និងយកចិត្តទុកដាក់បំផុត ជាមួយតំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ រួមនឹងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អស់រយ:ពេល១០ថ្ងៃ។ 


ជនសង្ស័យទាំង១០នាក់ខាងលើ (ក្នុងនោះជនជាតិ ចំនួន០៦នាក់ ជនជាតិចិនតៃវ៉ាន់ ចំនួន ០១នាក់ និងជនជាតិខ្មែរ ចំនួន ០៣នាក់ ) មានឈ្មោះដូចខាងក្រោម÷


១/ ឈ្មោះ ZHOU JING BIN  ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហានហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ 


២/ ឈ្មោះ CAI JIAN FONG  ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353141470 ស្នាក់នៅមិនពិតប្រាកដ។


៣/ ឈ្មោះ YE LICHI  ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្រុងប៉ោយប៉ែត។

៤/ ឈ្មោៈ WANG JIAN ភេទប្រុស អាយុ ៣៦ឆ្នាំ  ជនជាតិចិន មុខរបរ កសិករ  ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


៥/ ឈ្មោះ ព្រឹម រាជ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ។

៦/ ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខែ្មរ ស្នាក់នៅក្រុងបាវិត។ 


៧/ ឈ្មោះ LI  PENG FEI ភេទប្រុស អាយុ ២៤ឆ្នាំ  ជនជាតិចិន លិខិតឆ្លងដែនលេខ  EE26558 74 

ស្នាក់នៅក្រុងបាវិត។


៨/ ឈ្មោះ LIU YANG  ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៩/ ឈ្មោះ ZHAO BING FEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។


១០/ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ មុខក្លឹបLVចាស់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

+ ចាប់យកវត្ថុតាងរួមមាន÷

- សារធាតុញៀន (កេតាមីន) ទម្ងន់សរុប ១.១៣៣គីឡូ ៧៨៩,១១ក្រាម


- តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧.៨ក្រាម

- សារធាតុគីមី សរុបទម្ងន់ ១០គីឡូ ៣៥៨ក្រាម

- សារធាតុគីមីផ្សំ ទម្ងន់ ៥០០ក្រាម

- សារធាតុគីមី ទម្ងន់ ៤២០ក្រាម

- សារធាតុគីមីមិនច្បាស់ ទម្ងន់ ៤៤៨ក្រាម


- ម្សៅក្រាមសថ្លា ទម្ងន់ ៧,២៤ក្រាម (មេតាហ្វេតាមីន)

- ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ទម្ងន់ ៣,៤៨ក្រាម (មេតំហ្វេតាមីន)

- ម្សៅពណ៌ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨ក្រាម


- ម៉ូតូ ចំនួន ០២គ្រឿង

- ទូរស័ព្ទដៃ ចំនួន ១៤គ្រឿង

- លិខិតឆ្លងដែន ចំនួន ០៩ច្បាប់

- ប័ណ្ណបើកបរ ចំនួន ០១សន្លឹក

- ឧបករណ៍វេចខ្ចប់ និងកែច្នៃគ្រឿងញៀនមួយចំនួន

- ចិញ្ចៀនលោហធាតុពណ៌ទឹកប្រាក់ ចំនួន ០២វង់

- ខ្សែកលោហធាតុពណ៌ទឹកប្រាក់ ចំនួន ០១ខ្សែ

- ប័ណ្ណការងារជនបរទេស ចំនួន ០១សន្លឹក (ជនជាតិចិន)


- នាឡិកាដៃ ចំនួន ០៣គ្រឿង

- ប័ណ្ណសម្គាល់យានយន្ត ចំនួន ០១សន្លឹក

- កាបូបពណ៌ខ្មៅ ចំនួន ០២

- ដបជក់ ចំនួន ០១

- កាតផ្សេងៗ ចំនួន ០៥សន្លឹក

- កុំព្យូទ័រ ចំនួន ០១គ្រឿង

- ប័ណ្ណសម្គាល់ជនជាតិចិនតៃវ៉ាន់ ចំនួន ០១

- ប័ណ្ណសម្គាល់ (ឈ្មោះ CAI JIANFONG) ចំនួន ០១

- ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១

- ប័ណ្ណសម្គាល់ខ្លួន ចំនួន ០២សន្លឹក

- កាតធនាគារ ចំនួន ០១សន្លឹក

- ប្រាក់បាត ចំនួន ៥.២៧០ (ម្ភៃបាត)

- ប្រាក់ដុល្លារ ចំនួន ១.៨១០$ (មួយពាន់ប្រាំបីរយដប់ដុល្លារអាមេរិក)

- ប្រាក់រៀល ចំនួន ៤.៥០០ (បួនពាន់ប្រាំរយរៀល)

- ម៉ាស៊ីនហ្គេម ចំនួន ០១គ្រឿង

- រថយន្ត ចំនួន០១គ្រឿង ម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ 2BF-7484

- រថយន្ដ ចំនួន ០១គ្រឿង TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8429

- រថយន្ដ ចំនួន ០១គ្រឿង TUNDRA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BR-8706

- រថយន្ដ ចំនួន ០១គ្រឿង TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1313

- រថយន្ដ ចំនួន ០១គ្រឿង TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-7818

- រថយន្ដ ចំនួន ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2A-4216

- រថយន្ដ ចំនួន ០១គ្រឿង ម៉ាក LEXUS CT200H ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-1872



- រថយន្ដ ចំនួន ០១គ្រឿង ម៉ាក HILANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9067។ប្រជាពលរដ្ឋមានការអបអរសាទរចំពោះការបង្ក្រាបនឹងជោគជ័យរបស់កម្លាំងកងរាជអាវុធហត្ថទាំងបួនខេត្តបានសហការគ្នាយ៉ាងស្អិតរមួតក្នុងការបង្ក្រាបក្រុមជនសង្ស័យជួញដូរនៅសារធាតុញៀនទាំង១០នាក់ខាងលើ៕

Powered by Blogger.