ផ្នែកផែនការយុទ្ធសាស្រ្ត យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជួបសំណេះសំណាល និងតម្រង់ទិសដៅការងារជាអាទិភាពចំពោះមុខ ជូនថ្នាក់ដឹកនាំ និងក្រុមជំនួយការ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា)
នៅរសៀលថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០២២ ស្របពេលដែលការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាន់តែខិតជិតមកដល់ ថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងតម្រង់ទិសដៅការងារជាអាទិភាពចពោះមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានគណៈឃោសនាអប់រំ និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា)។
តាមរយៈមតិស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្តម ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត កម្មវិធីសំណេះសំណាលនេះត្រូវបានរៀបចំឡេីងក្នុងគោលបំណងដេីម្បី៖
• ពង្រឹងការងារកសាងបក្សក្នុងជួរយុវជន នៃផ្នែកផែនការយុទ្ធសាស្រ្ត ដែលជាផ្នែកមួយដ៏សំខាន់ នៃយុវជនគណបក្សថ្នាក់កណ្តាល តាមរយៈការថ្លែងអំណរគុណ និងលើកទឹកចិត្ត ស្វែងយល់អំពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់យុវជនគណបក្ស ស្តាប់របាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារ ព្រមទាំងតម្រង់ទិសដៅការងារគន្លឹះសម្រាប់ត្រៀមយកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ ខាងមុខ។
• ធានាបាននូវឯកភាពផ្ទៃក្នុងគណបក្សខ្ពស់ តាមរយៈការពង្រឹងនូវចំណងទំនាក់ទំនងដ៏រឹងមាំរវាងថ្នាក់ដឹកនាំយុវជនថ្នាក់កណ្តាល និងមន្រ្តីយុវជនគណបក្សនៅផ្នែកជំនាញ។
ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់សមាជិកសមាជិកា នៃអង្គពិធី ព្រមទាំងបានលេីកឡេីងពីតួនាទីដែលមិនអាចកាត់ផ្តាច់បានរបស់យុវជនគណបក្ស ក្នុងការបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ។
ឯកឧត្តមបណ្ឌិតបានធ្វេីការកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែកផែនការយុទ្ធសាស្រ្ត ដែលបានធ្វេីឲ្យសម្រេចនូវលទ្ធផលជាច្រេីននាពេលកន្លងមកជូនគណបក្ស។
ក្នុងនោះផងដែរ ឯកឧត្តមបានសង្កត់ធ្ងន់នូវភារៈកិច្ចចំពោះមុខដែលផ្នែកផែនការយុទ្ធសាស្រ្តចាំបាច់ត្រូវអនុវត្តបន្ត ដេីម្បីធានាបានប្រៀបឈ្នះសម្រាប់គណបក្សក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ ជាពិសេសការសិក្សាស្រាវជ្រាវ និងធ្វេីការបកស្រាយចំពោះការរិះគន់បំភ្លៃ និងបំប៉ោងគ្មានការពិតរបស់មជ្ឈដ្ឋានអគតិនានាមកលេីការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។








Post a Comment