ប្រជាពលរដ្ឋនៅភូមិក្រយាជើងបានរិះគន់ចំៗទៅលើមន្ត្រីរ៉ែថាមពលនៅខេត្តកំពង់ធំថា....?
ខេត្តកំពង់ធំ÷រណ្ដៅបូមសាច់ដ៏ធំហិមាពីរកន្លែងជាប់គ្នា ដែលគេស្គាល់ថាជារបស់លោកឧកញ្ញាឈ្មោះ(ធឿន)និងលោកឧកញ្ញាឈ្មោះ(ចិន)ដែរមានទីតាំងស្ថិតនៅភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
បច្ចុប្បន្នកំពុងតែធ្វើឲ្យប្រជាពលរដ្ឋមានការមិនពេញចិត្តយ៉ាងខ្លាំងទៅលើមន្ត្រីរ៉ែថាមពលខេត្តកំពង់ធំថា មិនដែលអើពើនឹងរន្តៅបូមខ្សាច់ខាងលើនេះទាល់តែសោះ។បទតាមប្រភពបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានសំដែងនូវការមិនពេញចិត្តយ៉ាងខ្លាំង។
ចំពោះម្ចាស់បូមសាច់ទាំងពីរដែលបានបូមខ្សាច់ ធ្វើឲ្យបាក់ច្រាំងមាត់ស្ទឹងក្រយានិងបាក់ដល់ដីស្រែរបស់ពួកគាត់អស់ជាច្រើនកន្លែងតែមន្ត្រីជំនាញ់ហាក់បីដូចជា មិនបានអើពើទៅនឹងការបូមសាច់ល្មើសនេះឡើយ។ឬមួយដូចពាក្យចាស់លោកពោលថាកាលណាម្ចាស់ខ្សាច់យកសំណែនសែនព្រៀន ទៅដល់មន្ត្រីជំនាញយ៉ាងពេញចិត្តទេដឹង ទើបមិនមានចំណាត់ការ។
ជាក់ស្ដែងបងប្អូនអ្នកសារព័ត៌មានបានចុះមកផ្តិតយករូបភាពដល់ទីកន្លែងដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ឃើញថា ពិតជាមានសកម្មភាពបូមខ្សាច់នៅទីតាំងខាងលើយ៉ាងធំសម្បើមពិតប្រាកដមែន។ក្រោយពេលឃើញសកម្មបូមខ្សាច់ខាងលើក្រុមអ្នកសារព័ត៌មានក៏បានរាយការណ៍ជូនលោក នឹមចន្ថា ប្រធានមន្ទីរ៉ែនឹងថាមពលខេត្តកំពង់ធំ តាមប្រព័ន្ធតេលេក្រាមនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២វេលាម៉ោង១៣នឹង១៣នាទីរសៀលលោកបានតបថា(អរគុណ ខ្ញុំនឹងឱ្យជំនាញពិនិត្យ។)តែមកដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២២នេះនៅតែមិនមានកម្លាំងចុះមកពិនិត្យនៅឡើយទេ។
បើតាមប្រភពប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំឲ្យដឹងថា ការដ្ឋានបូមខ្សាច់ខាងលើបានបូមជាយូឆ្នាំមកហើយនោះគឺមានការបាក់ច្រាំងម៉ាត់ស្ទឹងក្រយាជាច្រើនកន្លែងព្រមទាំងបាក់ដល់ដីស្រែរបស់គាត់ទៀតផង។
ហើយបច្ចុប្បន្នពួកគាត់សូមសុំណូមពរទៅដល់ឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្តកំពង់ធំ សូមឯកឧត្តមចាត់មន្ត្រីជំនាញចុះមកពិនិត្យផងទានបើពុំដូច្នោះទេអាចនឹងមានការបាក់ច្រាំងជាបន្តបន្ទាប់ទៀតជាក់ជាមិនខានឡើយ។ទោះជាយ៉ាងណាមុិញអង្គភាពយើងខ្ញុំមិនទាន់ទទួលបាននឹងឃើញលិខិតអនុញ្ញាតរន្តៅបូមខ្សាច់ទាំងពីរកន្លែងខាងលើនោះទេគឺឮតែនឹងម៉ាត់ថាមានច្បាប់តែប៉ុណ្ណោះ។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។មានបន្តលេខក្រោយ៕សូមអរគុណ

















Post a Comment