ពិតជាមិនធម្មតាឈ្មួញដឹកផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតឈ្មោះ ( អ៊ាង)ធ្វើអោយមន្ត្រី អាវុធ មន្ត្រីរដ្ឋាបាលព្រៃឈើ មន្ត្រីបរិស្ថាន ស្រុកជាំក្សាន្ត មិនហានបង្ក្រាប......?

ខេត្តព្រះវិហារ÷ប្រភពច្បាស់ការពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំអោយដឹងថាកាលពីថ្ងៃទី១០.វិច្ឆិការ.២០២២ មានគំនរឈើជាច្រើនម៉ែតគូបលាក់ទុកនៅចំនុចភូមិ រ៉ុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


ក្រោយទទួលព័ត៌មានបានពីបងប្អូនប្រជាពលរដ្ឋខាងលើ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងពិតជាបានឃើញដូចអ្វីដែរបងប្អូនប្រពលរដ្ឋរាយការណ៍យ៉ាងពិតប្រាកដមែន។នៅពេលនោះក៏រាយការណ៍ទៅកម្លាំងអាវុធហត្ថខេត្តគឺលោក កង សៅគុន ដែរមេបញ្ជាការកងរាជខេត្តព្រះវិហារ លោកក៏ដាក់បទបញ្ជាអោយលោក ជូន បូរ៉ា ដែរជាមេPMប្រចាំស្រុកជាំក្សាន្តមានគ្នា៣នាក់។



ចុះមកដល់ទីតាំងខាងលើយ៉ាងពិតប្រាកដមែន នៅពេលនោះលោក ជូន បូរ៉ា ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថាកម្លាំងរបស់លោកគឺមកសហការជាមួយជំនាញទេគឺមិនមែនមកបង្ក្រាបដោយឯងនោះទេ..ក្រោយមកទៀតលោកក៏បានអោយអ្នកព័ត៌មានខលរកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត។





នៅពេលនោះបងប្អូនអ្នកសារព័ត៌មានក៏ខលទៅមន្ត្រីរដ្ឋបាលព្រៃប្រចាំការនៅមូលដ្ឋានខាងលើ ខាងមន្ត្រីរដ្ឋបាលព្រៃឈើជាំក្សាន្តពិតបានចុះមកដល់ទីតាំងក៏បានប្រាប់មកក្រុមអ្នកសារព័ត៌មានថាមិនមែនជាសមត្ថកិច្ចរបស់លោកទេ គឺដែនរបស់មន្ត្រីបរិស្ថានពួកលោកមិនហានលូកដៃទេក៏នាំគ្នាទាំង៤នាក់នោះឡើងឡានចេញទៅ ហើយមុននឹងឡើងឡានអស់លោកមន្ត្រីរដ្ឋបាលព្រៃឈើបានប្រាប់មកថា បើមេបញ្ជាមករូបអស់លោកនឹងមកម្តងទៀត។



ក្រោយទទួលដឹងឮថាជាដែនបរិស្ថានអ្នកសារព័ត៌មានក៏បានធ្វើសេចក្តីជូនដំណឹងនៅព័ត៌មានខាងលើទៅដល់លោក ម៉ែន សុជាតិ ប្រធានមន្ទីបរិស្ថាន ខេត្តព្រះវិហារតាមប្រព័ន្ទតេលេក្រាមរបស់លោក ក្រោយទទួលព័ត៌មានពីអ្នកសារព័ត៌លោកក៏បានបញ្ជាអោយមន្ត្រីក្រោមឱវ៉ាតនៅក្បែរនោះ ចុះមកទីតាំងស្ទុបឈើនៅម៉ោង១៧នឹង៣០នាទីល្ងាចមានគ្នា៣នាក់បានមួយសន្ទុះក៏នាំគ្នាចាក់ចេញទៅបាត់អស់ដោយគ្មានការបង្ក្រាប់ឡើយ។មហាជនបានរិះគន់ទៅលើមន្ត្រីអាវុធហត្ថមន្ត្រីរដ្ឋបាលព្រៃឈើមន្ត្រីបរិស្ថានខេត្តព្រះវិហារជាពិសេសនៅស្រុកជាំក្សាន្តនេះតែម្តងថាសព្វថ្ងៃនោះបទល្មើសកើតឡើងយ៉ាងពេញបន្ទុកនៅស្រុកជាំក្សាន្តតែពួកមិនដែរឃើញមន្ត្រីទាំងនោះនៅក្នុងមូលដ្ឋានធ្វើការបង្ក្រាបម្តងណាឡើយ។





ជាក់ស្តែងកាលពីថ្ងៃទី១០ខែវិច្ឆិការឆ្នាំ២០២២កម្លាំងទាំង៣ប្រភេទចុះមកទីតាំងស្ទុបឈើដោយគ្មានលិខិតអនុញ្ញាហើយបែរនាំដើរចេញ សំណួរសួរថា?តើឈ្មួញរកសុីបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនជំរកព្រៃព្រះរកា និងព្រៃអភិរក្សសត្វឆែបឈ្មោះ(អ៊ាង)សែនព្រេនអោយអស់លោកមួយប៉ុន្មានទើបអស់លោកគ្រាន់តែឮថៅកែខាងលើនោះគ្នាគិចចេញមិនហាននៅក្បែរ។ប្រជាពលរដ្ឋសូមសុំណូមទៅដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិមិន្ទ នឹងជាមេបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេសនឹងគណកម្មាធិការជាតិបង្ក្រាបធនធានធម្មាជាតិ នឹងឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំង ឌិត ទីណា មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ 





គួររឹតបន្តឹងបន្ថែមទៅលើមន្ត្រីក្នុងខេត្តព្រះវិហារផងទានបើពុំដូចច្នោះទេអាចបាត់បង់ព្រៃព្រះរការជាក់ជាមិនខានឡើយ។នៅបន្តអត្ថបទក្រោយទៀត។

Powered by Blogger.