ប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ជៀម វង្ស ពីរនាក់ប្ដីប្រពន្ធត្រូវ(ទាហានកងពលធំលេខ៣ខេត្តព្រះវិហារ)ពីរូបទី 1 ឈ្មោះលោកវីរៈសេនីយ៍ត្រី ផល ឌី ២លោកវីរៈសេនីយ៍ទោ ទន ហួត រំលោភយកដីរបស់គាត់ជាង៣០ហិតា

ខេត្តព្រះវិហារ÷ប្រជាពលរដ្ឋរងគ្រោះដីធ្លី៣០ហិតាមួយគ្រួសារជាមួយទាហានកងពលធំលេខ៣ពីររូប ទី ១ ឈ្មោះលោកវីរៈសេនីយ៍ត្រីផលឌីដែលមានតួនាទីជានាយការិយាល័យហ្វឹកហ្វឺន កងពលធំលេខ ៣ .ទី ២ ឈ្មោះលោកវីរៈសេនីយ៍ទោទនហួតដែលមានតួនាទីជានាយការិយាល័យអភិវឌ្ឍន៍របស់កងពលធំលេខ ៣ប្រចាំទិសទី.១.ប្រាសាទព្រះវិហារ។

ប្រជាពលរដ្ឋដែរមានឈ្មោះ ជៀម វង្ស ប្តី ពីរនាក់ប្ដីប្រពន្ធកំពុងរឿងភាពអយុត្តិធម៌ជាមួយនឹងទាហានកងពលធំលេខ ៣ខាងលើដោយបានរំលោភយកដីរបស់ពួកគាត់ដែរអាស្រ័យផលនេះមានទំហំ ៣០ ហិចតាដែលបានមកពីអំណោយរបស់រដ្ឋដែលក្រុមនិស្សិតចុះវាស់វែងនិងធ្វេីសលាក់បត្រឱ្យប្រជាពលរដ្ឋ.កាលពីឆ្នាំ ២០១២/ដែរទីតាំងស្ថិតនៅភូមិស្រអែមត្បូង ឃុំកន្ទួយ ស្រុកជាំក្សាន្តខេត្តព្រះវិហារ.រហូតមកដល់ឆ្នាំ ២០១៩.ស្រាប់តែមាននាយទាហានទាំងពីរ បានមករំលោភនិងប្លន់យកដីរបស់គ្រួសារខ្ញុំទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។


ហើយលោកជៀម វង្ស ពីរនាក់ប្ដីប្រពន្ធលើកដៃសំពះទទូចអង្វរសុំឱ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ជូនដល់គ្រួសារគាត់ផង។






លោក ជៀម វង្ស ពីរនាក់ប្ដីប្រពន្ធក៏បានរៀបរាប់ទៀតថាទន្ទឹមនិងសូមឲ្យសម្ដេចទាំងទ្វាជួយ លោកក៏បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមមេបញ្ជាការកងពលធំលេខ ៣រួចម្តងហើយតែគ្មានដំណោះស្រាយជូនគាត់ទាល់តែសោះទើបលោកសម្រេចចិត្តសូមឲ្យសម្ដេចជួយ។ចេញផ្សាយថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២២អង្គភាពយើងខ្ញុំរង់ចាំកាបកស្រាយបំភ្លឺពីសាមុីខ្លួនពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

Powered by Blogger.