ការបើកកិច្ចប្រជុំដាក់ឲ្យដេញថ្លៃអភិវឌ្ឍន៍ មូលនិធិឃុំសង្កាត់ ២គម្រោងនៅសាលា ឃុំ.ធ្លាប្រជុំ ស្ថិតក្នុង ស្រុក.កោះអណ្តែត ខេត្តតាកែវ
ខេត្ត.តាកែវ÷នៅថ្ងៃទី ០៦.១០.២០២២ ការបើកកិច្ចប្រជុំដាក់ឲ្យដេញថ្លៃអភិវឌ្ឍន៍ មូលនិធិឃុំសង្កាត់ ២គម្រោងនៅសាលា ឃុំ.ធ្លាប្រជុំ ស្ថិតក្នុង ស្រុក.កោះអណ្តែត ការបើក កិច្ចប្រជុំនេះ បានប្រារព្ធ ធ្វើឡើង នៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នាយក នាយករងទីចាត់ការផែនការនិងវិនិយោគខេត្ត លោកអភិបាលរងស្រុក និងមានការចូលរួមដោយ ក្រុមមន្ត្រីជំនាញគណ:កម្មការលទ្ធកម្ម គ្រប់ថ្នាក់លោកមេឃុំក្រុមប្រឹក្សាឃុំលោកមេភូមិប្រជាពលរដ្ឋចាស់ទុំនៅក្នុងមូលដ្ឋាន ព្រមទាំងក្រុ អ្នកសារព័ត៌មានជាតិយើងជាច្រើនអង្គភាពបានចូលរួមចុះស៊ើបអង្កេត តាមដាននិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ !!
ខណ:នោះពេលវេលាចាប់ផ្តើមទទួលសំណើដេញថ្លៃ នៅម៉ោង 08:00 នាទី ព្រឹក ពេលវវេលា/ឈប់ទទួល សំណើដេញថ្លៃ និង ពេលវេលា/បើកសំណើដេញថ្លៃនៅម៉ោង 08:10 នាទីព្រឹក នៅថ្ងៃទី-ខែ-ឆ្នាំដដែល ។ ដំណើរការប្រជុំនេះគឺ គ្មានរបៀបរៀបរយនោះទេ ពីព្រោះពួកអ្នកមកដេញថ្លៃមិនគោរពទៅតាមការណែនាំនិងរៀបចំរបស់រដ្ឋបាលសាលាឃុំធ្លាប្រជុំនោះឡើយ ក៏ប៉ុន្តែការដេញថ្លៃប្រកបដោយ ការប្រកួតប្រជែង១ ពិតជាមាន តម្លាភាព សុក្រឹត្យ និងយុត្តិធម៌ ត្រឹមត្រូវ ពិតប្រាកដមែន។
1-គម្រោងអភិវឌ្ឍន៍ មូលនិធិរបស់ ឃុំ.ធ្លាប្រជុំ ស្ថិតនៅក្នុង ស្រុក.កោះអណ្តែត កិច្ចសន្យា ការសាងសង់ ផ្លូវបេតុងអាមេប្រវែង០,៣៧០ គ.ម ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥. ម៉ែត្រ និងដាក់ ស្លាកសញ្ញាគម្រោង១ កន្លែង ការថែទាំ រយៈពេលធានា៦ខែ ក្រោយសង់រួចរាល់ ។ តំលៃប៉ាន់ស្មាន ១៩៧,០៨០,៩៨៣ រៀល ។ គឺមាន ក្រុមហ៊ុន ចំនួន៥ បានមកចូលរួមប្រកួតប្រជែងគ្នា ដាក់សំណើដេញថ្លៃ(ប៊ីត) តាមរបៀប រៀបរយ របស់រដ្ឋបាលសាលាឃុំ ធ្លាប្រជុំ ទៅតាមបែប ប្រជាធិបតេយ្យ គ្មានការឃុបឃិតគ្នា ក្លែងបន្លំ ឬការបង្ខិតបង្ខំ ឬការរួមគំនិតគ្នា ប្រព្រឹត្តអំពើពុក រលួយនោះទេនៅសាលាឃុំធ្លាប្រជុំ មានឈ្មោះអ្នកដេញថ្លៃ និងឈ្មោះក្រុមហ៊ុន ទាំង៥ ដូចខាងក្រោមនេះ÷ ១/-ឈ្មោះមូល រតនៈ-ក្រុមហ៊ុន រតនៈ សំណង់ ដាក់តម្លៃ 104 លាន ,000,000 រៀលគត់ / ២-ឈ្មោះ ង៉ែត ផាន់ណាត-ក្រុមហ៊ុន ង៉ែត ផាន់ណាត បានដាក់តម្លៃ 160លាន, 000,000 រៀលគត់ / ៣-ឈ្មោះឌុល សេងលៀង-ក្រុមហ៊ុន សំណង់ភូមិ១ ដាក់តម្លៃ 88លាន,700ពាន់,000 រៀលគត់/៤-ឈ្មោះ កែ វ៉ាង -ក្រុមហ៊ុន កែ វ៉ាង បានដាក់តម្លៃ 110 លាន,000,000 រៀលគត់ ។/៥-ឈ្មោះបូ សារីណា-ក្រុមហ៊ុន សំណង់គុណឪពុក ដាក់តម្លៃ 96លាន ,000,000 រៀលគត់ ។
ដូច្នេះការដេញថ្លៃគម្រោងមូលនិធិឃុំ.ធ្លាប្រជុំនេះ អ្នកឈ្នះបានទៅលើ ឈ្មោះឌុល សេងលៀង/-ក្រុមហ៊ុន សំណង់ភូមិ១ ដាក់តម្លៃ 88 លាន, 700 ពាន់,000 រៀលគត់ ស្មើនឹងជាង 45%។ នៅសល់ប្រាក់ចំណេញ 108លាន,380ពាន់,983 រៀលគត់ ស្មើនឹជាង 54% ដើម្បីធ្វើផ្លូវបន្ត ។
2-គម្រោងអភិវឌ្ឍន៍មូលនិធិ ឃុំ.រមេញ កិច្ចសន្យា ការងារសាងសង់ផ្លូវបេតុងអាមេ ប្រវែង 604.ម៉ែត្រ ទទឹង 4,5. ម៉ែត្រ កម្រាស់បេតុង 0,15 ម៉ែត្រ និងដាក់ស្លាកសញ្ញា គម្រោង ១កន្លែង ការថែទាំ រយៈពេល ៦ខែ ក្រោយពីបានបញ្ចប់ ការសាងសង់គម្រោងរួចរាល់ជាស្ថាពរ។ មានតម្លៃប៉ាន់ស្មាន 299លាន,528ពាន់,341 រៀលគត់។ មាន ក្រុមហ៊ុន ចំនួន ៥ បានមកចូលរួមប្រកួតប្រជែងគ្នា ដេញថ្លៃអភិវឌ្ឍន៍មូលនិធិ គម្រោង នៅឃុំ រមេញ ស្ថិតក្នុង ស្រុក.កោះអណ្តែត គឺមានក្រុមហ៊ុន បង្ហាញមុខច្រើនគ្នា តែនៅក្នុងតារាងមានឈ្មោះ អ្នកដេញថ្លៃ ចូលរួមដេញថ្លៃ មានចំនួនតែ៥នាក់ ខាងក្រោមនេះ តែប៉ុណ្ណោះទេ ÷
១-ឈ្មោះ ឌុល សេងលៀង /-ក្រុមហ៊ុន សំណង់ ភូមិ១ ដាក់តម្លៃ 135 លាន,000,000 រៀលគត់/ ២-ឈ្មោះយ៉ាន់ វណ:-ក្រុមហ៊ុនយ៉ាន់ វណ: ដាក់តម្លៃ 151លាន ,000,000 រៀល/៣-ឈ្មោះបូ សារីណា.ក្រុមហ៊ុន សំណង់គុណឪពុក ដាក់តម្លៃ 138 .លាន,618 ពាន់ ,000 រៀលគត់ /៤-ឈ្មោះ កែ វ៉ាង-ក្រុមហ៊ុន កែ វ៉ាង គឺដាក់តម្លៃ 190លាន ,000,000 រៀលគត់/ ៥-ឈ្មោះ ង៉ែត ផាន់ណាត-ក្រុមហ៊ុន ង៉ែត ផាន់ណាត ដាក់ដេញតម្លៃ 158 លាន,500ពាន់,000 រៀលគត់ ។
ដូច្នេះការដាក់ឱ្យដេញថ្លៃអភិវឌ្ឍន៍គម្រោងមូលនិធិរបស់ឃុំ.រមេញ អ្នក ឈ្នះ មានឈ្មោះ បូ សារីណា-ក្រុមហ៊ុន សំណង់ គុណឪពុក ដាក់តម្លៃ 138 លាន ,618ពាន់,000 រៀលគត់ ក៏ប៉ុន្តែក្រោយពី ក្រុមមន្ត្រី គណ: កម្មការលទ្ធកម្មចូលក្នុងបន្ទប់ ហើយក៏កែតម្រូវសម្រេចយកតម្លៃ 134 លាន,812ពាន់,800រៀលគត់ ស្មើនឹងជាង45%ដូចនេះនៅសល់ប្រាក់ ចំណេញ 164 លាន,715 ពាន់ ,541 រៀល ស្មើនឹងជាង 54 % ប្រាក់ដែលនៅសល់នេះត្រូវយកប្រគល់ជូនរដ្ឋបាលឃុំ.រមេញ ដើម្បីយកទៅអភិវឌ្ឍន៍ ធ្វើផ្លូវបន្តនៅក្នុងមូលដ្ឋាន បន្ថែមទៀតដោយគិតតាមកត្តាឲ្យ បានត្រឹមត្រូវនៃប្រាក់នៅសល់ 164,715,541 រៀលដូចខាងលើនេះ។
សូមបញ្ជាក់ថា ការដាក់ឲ្យដេញថ្លៃអភិវឌ្ឍន៍គម្រោងមូលនិធិឃុំសង្កាត់របស់គណ:កម្មការជាតិ ហៅកាត់ថា (គ ជ អ ប) យោងតាមការស្នើសុំរបស់មូលដ្ឋាន ថ្នាក់ក្រោមជាតិ បន្ទាប់មកថ្នាក់ជាតិបានទំលាក់កញ្ចប់ថវិការតាមការសុំហៅថាតម្លៃប៉ាន់ស្មាន ច្រើនឬតិច ទៅតាម ការស្នើសុំ នៃគម្រោងអភិវឌ្ឍន៍ របស់ឃុំសង្កាត់ និមួយៗគ្រប់រាជធានី ខេត្ត.ក្រុង/ស្រុក-ខ័ណ្ឌ ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ហើយបាន បង្ហោះក្នុងវេបសាយ ( bid.ncdd.gov.kh ) របៀបដេញថ្ងៃគឺ ការដេញពីតម្លៃថ្លៃ មកតម្លៃថោក ឬពីតម្លៃខ្ពស់ មកតម្លៃទាប បានន័យថា គឺក្រុមហ៊ុនណា បានដាក់ដេញថ្លៃ មានតម្លៃថោកជាងគេ គឺក្រុមហ៊ុននោះជាអ្នកឈ្នះ។
ហើយប្រាក់ដែលនៅសល់ គឺត្រូវយកអភិវឌ្ឍន៍បន្ត នៅក្នុងឃុំ.សង្កាត់នោះ ដើម្បីឱ្យមានការអភិវឌ្ឍន៍ គម្រោងមូលនិធិ ឃុំសង្កាត់បានធ្វើផ្លូវឲ្យកាន់តែវែង ហើយមានទាំងគុណភាព និងបរិមាណ ទៅតាមស្ដង់ដា ដែលក្រុមគណ:កម្មការជាតិ បានកំណត់ទៅតាមបទដ្ឋានបច្ចេកទេស
ជុំវិញនឹងការ បើកកិច្ចប្រជុំ ដាក់ឲ្យដេញថ្លៃ អភិវឌ្ឍន៍ គម្រោងមូលនិធិឃុំសង្កាត់ខាងលើនេះ ក្រមអ្នកសារព័ត៌មានយើងបានសង្កេតឃើញថា ការដេញថ្លៃនេះពិតជាមានការប្រកួតប្រជែងមួយដ៏ត្រឹមត្រូវ ហើយមានតម្លាភាព សុក្រឹត្យ និងយុត្តិធម៌ ពិតប្រាកដមែន គ្មានការលួច ក្លែងបន្លំ ខ្សឹបខ្សៀវ ស៊ិះស៊ុះ រួមគំនិតឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយនោះទេ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានសង្ឃឹមយ៉ាងមុតមាំថាប្រាក់ដែលនៅសល់ក្នុង១ឃុំៗចំនួនជាង50%នេះ លោកមេឃុំ-ធ្លាប្រជុំ និងមេឃុំ -រមេញ នឹងពិភាក្សាគ្នា ជាមួយក្រុម គណៈកម្មការ លទ្ធកម្ម យកប្រាក់ដែលនៅសល់ខាងលើនេះ មកគិតជាកក្តាដ៏ត្រឹមត្រូវ មុននឹងប្រគល់ឱ្យក្រុមហ៊ុន ដើម្បីយកបន្តសាងសង់់ ផ្លូវបេតុងឲ្យ បន្ថែមទៀត ជៀសវាង ការស៊ិះស៊ុះៗ រួមគំនិតគ្នា ក្លែងបន្លំ បំភាន់ភ្នែកអ្នកមូលដ្ឋាន ភូតកុហក ថ្នាក់លើថា សុំធ្វើបន្តៗ យកប្រាក់នៅសល់នេះទាំងអស់ ហើយក៏ធ្វើផ្លូវបន្ថែមឱ្យដែរ ប៉ុន្តែធ្វើឱ្យតែបន្តិចបន្តួចនោះឱ្យសោះ ណា៎លោកមេឃុំ ៕

Post a Comment