លោកស្រី សុខ មុំ និងលោកខេង ចាន់ថុល តំណាងឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ប្រគល់អំណោយជូនប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖លោកស្រី សុខ មុំ និងលោក ខេង ចាន់ថុល អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកម៉ាឡៃ ជាតំណាងឯកឧត្តម មួន យក់សាន ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកម៉ាឡៃ និងក្រុមកាងារ នៅថ្ងៃ០៨ខែតុលាឆ្នាំ២០២២។

ដោយមានការអញ្ជើញពីលោកក្រុមប្រឹក្សាឃុំអូស្រឡៅនិងលោកមេភូមិបឹងរាំង បាននាំយកអំណោយរបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ១គ្រួសារដែលកំពុងជួបការខ្វះខាតផ្នែកជីវភាព ពិការនិងមានជំងឺ នៅភូមិបឹងរាំង ស្រុកម៉ាឡៃ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ។ 








អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ដែលក្រុមការងារ បានប្រគល់ជូនពលរដ្ឋទាំង ១គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេសតូច ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដបសាប៊ូ ១ដុំធំ និងសារុង ១ ទឹកសុទ្ធ៣យួរ និងថវិកាចំនួន១៣០០០០រៀល ៕

Powered by Blogger.