សម្តេចតេជោនឹងជួបទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ 🇰🇭🇺🇦
អានសំណេររបស់លោកទាំងស្រុង៖
"បេសកកម្មជួយប្រជាជនដែលរងគ្រោះ
ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបាន
បញ្ចប់ពីម្សិលមិញ។មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាងច្រើនដោយឯកសារត្រូវពិនិត្យសម្រេចនិងចុះហត្ថលេខានៅរង់ចាំ។
ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូកជាមួយនិងការចូលរួមប្រជុំG20និងការចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។
ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕"




Post a Comment