ជនមានពិការភាពក្រីក្រក្នុងសហគមន៍ទទួលបាន អំណោយពី ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចំនួន

 សៀមរាប÷លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីជនពិការខេត្តសៀមរាប ព្រមទាំងសហការីចំនួន ០២រូប បានចុះយកស្បៀងឧបភោគ បរិភោគ ជូនទៅដល់ជនមានពិការភាពក្រីក្រក្នុងសហគមន៍ ដែលស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង.ខេត្ត សៀមរាបនៅកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២រួមមាន: 



   ១.អង្ករចំនួន ២៥ គ.ក្រ

     ២.មីជាតិចំនួន ០១កេះ

     ៣.ត្រីខកំប៉ុងរូបស្រីបីនាក់ចំនួន ០១យួរ

     ៤.ទឹកត្រីចំនួន ០១យួរ

     ៥.ទឹកស៊ីអ៉ីវចំនួន ០១យួរ

     ៦.ទឹកសុទ្ធចំនួន ១៥យួរ















     ៧.មុង ០១ ភួយ ០១ កន្ទេល ០១ សារ៉ុង ០១ និងថវិកាចំនួន ២០០,០០០រៀល ដែលជាអំណោយរបស់ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនោះដែរគ្រួសាររបស់គាត់ក៏មានប័ណ្ណក្រីក្រកម្រិត១ ដែលទទួលរបបពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ហើយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ។


បានបញ្ចូលកូនរបស់គាត់ទៅក្នុងប្រព័ន្ធ premiro និងឲ្យគាត់ទៅធ្វើបច្ចុប្បន្នភាពនៅឃុំសង្កាត់ដើម្បីបញ្ចូលឈ្មោះកូនរបស់គាត់ចូលទៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ០២ ឆ្នាំ ហើយបានបញ្ចូលឈ្មោះរបស់គាត់ដើម្បីធ្វើប័ណ្ណពិការក្រីក្រក្នុងសហគមន៍ ព្រមទាំងបានបញ្ចូលឈ្មោះរបស់គាត់ជាសមាជិកនៅក្នុងប័ណ្ណក្រីក្របន្ថែមចំនួន ០១នាក់ ថែមទៀតផងដែរ ។

Powered by Blogger.