លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបាននាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យចែកជូនបងប្អូនប្រជាពលរដ្ឋដែរកំពុងជួប

ប៉ោយប៉ែត÷បងប្អូនប្រជាពលរដ្ឋចំនួន៧៧គ្រួសារដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពបន្ទាប់ជន់លិចលំនៅដ្ឋានរបស់ពួកគាត់ ចំនួនជាង៦០គ្រួសារ ក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមនិងលោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ រួមជាមួយក្រុមការងារបាននាំយកសម្ភារៈស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៧៧គ្រួសារដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។


ក្នុងឱកាសនោះដែរលោកអភិបាលក្រុងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមថែរក្សាសុខភាពឲ្យបានខ្ជាប់ខ្ជួន ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ ។




ក្នុងករណីមានអាសន្នត្រូវទំនាក់ទំនងមកអាជ្ញាពាក់ព័ន្ធដែរនៅជិតបងប្អូន ជាបន្ទាន់ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះវត្តមានរបស់អាជ្ញាធរក្រុងខេត្តដែលបានចុះជួយពួកគាត់មិនថាកាលៈទេសៈណាក៏ដោយ 



គឺមានវត្តមានរបស់អាជ្ញាធរជានិច្ចនៅពេលដែលពួកគាត់ជួបការលំបាក បងប្រជាពលរដ្ឋសូមប្រសិទ្ធពរជ័យដល់សម្ដេចទ្រង់ឯកឧត្តមព្រមទាំងអាជ្ញាធរក្នុងខេត្តបន្ទាយមានជ័យជាពិសេសសូមឲ្យជួបតែពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Powered by Blogger.